សម្តេចធិបតី និង ព្រះចៅ ស៊ុលតង់ បានឯកភាព ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការធំៗចំ​នួ​ន​៣

0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji Hassanal Bolkiah Mu’izzadin Waddaulah) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នៅថ្ងៃ​ពុ​​ធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទី​ក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯក​ភា​ពក្នុ​ងការ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ធំៗចំនួន៣គឺ៖ កា​រទ​ប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការ​ផ្សា​​​រ​​ភ្ជាប់​វិស័​យ​ឯកជន តាមរយៈសភាពាណិជ្ជកម្ម, និ​ងការគាំទ្រអនុវត្តយន្តការសន្ទនាទ្វេ​ភា​គី​រ​វា​ង​រដ្ឋម​ន្រ្តីកា​រប​រ​ទេ​សនៃប្រទេសទាំងពីរ។

សម្តេចធិបតី និង ព្រះចៅស៊ុលតង់ ក៏បានពិភា​ក្សាទៅ​លើទិ​សដៅ​អនា​គត​នៃកា​រ​ប​ង្កើ​ន​កិ​ច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ព្រុយណេ ដែលផ្តោ​តជាពិ​សេស​ទៅលើ​វិ​ស័​យ​កា​រ​ពា​រ​ជា​តិ​, សន្តិសុខ, អប់រំ និង បណ្តុះបណ្តាលធនធានមនុស្ស, កសិកម្ម ក៏ដូច​ជា​ការ​ផ្សា​រ​ភ្ជា​ប់​ទំ​នា​ក់​ទំ​នងរវាងប្រជាជន និង ប្រជាជន នៃប្រទេសទាំងពីរ ។

ទន្ទឹមនេះ សម្តេចធិបតី បានរម្លឹក ​អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និង ព្រុយណេ ជា​ពិ​សេ​ស ក្នុងទិ​ដ្ឋភាព នៃវិស័យការពារជាតិ ដែល សម្តេចធិបតី បានធ្វើទ​ស្សន​កិច្ច​មក​កា​ន់​ព្រុ​យ​ណេ​ កាលពី សម្តេចធិបតី នៅជាមេបញ្ជាការកងទ័ពជើងគោក ។

ជាកិច្ចឆ្លើយតប,  ព្រះចៅស៊ុលតង់ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ស​ម្តេច​ធិបតី និង បានរម្លឹកអំពីមិត្តភាពដ៏ជិតស្និទ្ធរវាង ព្រះចៅស៊ុលតង់ និង សម្តេចតេជោ ប្រ​ធា​នឧត្តមក្រុម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា