ម៉ូតូ ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់ ២នាក់

0

ព្រះសីហនុ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​រង រ​បួ​ស​ធ្ងន់​០២​នាក់ នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ ១៦៦-១៦៧ លើ​ផ្លូវជាតិ​លេខ​៤ ភូមិ​តា​នៃ ឃុំ​តា​នៃ ព្រៃ​នប់ ព្រះ​សីហ​នុ កាលពី​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៣ ។

បើ​តាម​សមត្ថកិច្ច​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង រវាង ម៉ូតូ ០១​គ្រឿង​ម៉ាក YAHAMA SIRIUS ពណ៌​សលាយ​ខ្មៅ គ្មាន​ពាក់​ផ្លា​ក​លេខ​ដែល​មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ រាជធានី​ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ ជា រ៉ា​វ៉ា​ត់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​បុក​ជាមួយ​ម៉ូតូ ០១​គ្រឿង​ទៀត​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ចាម 1B-1208 ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា​បើកបរ​ដោយ​ឈ្មោះ​ហេង លី​ហ័ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​ដូងប្រេង និង​អ្នក​រួម​ដំណើរ​ចំនួន ០១​នាក់ ឈ្មោះ រឿ​ន គុយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​មុខរបរ​កម្មករ​ដូងប្រេង អ្នក​ទាំង​០២​មាន​ទីលំនៅ​ភូមិ​តា​ពៅ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ជន​រង​គ្រោះ​រួម​មាន​៖

១.​ឈ្មោះ ជា រ៉ា​វ៉ា​ត់ ភេទ​ប្រុស អ្នកបើកបរ​ម៉ូតូ​ម៉ាក SIRIUS (​ស្លា​..​ប់​នៅ​កន្លែង​កើតហេតុ​)
២.​ឈ្មោះ ហេង លី​ហ័ន ភេទ​ប្រុស អ្នកបើកបរ​ម៉ូតូ​ម៉ាក DREAM(​រង​របួសធ្ងន់ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​)​។
៣.​ឈ្មោះ រឿ​ន គុយ ភេទ​ប្រុស អ្នក​រួម​ដំណើរ​ម៉ូតូ​ម៉ាក DREAM រង​របួស​បាក់ជើង​ខាងឆ្វេង​សម្រាក​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន វាល​រេញ​។

វត្ថុ​តាង​(​ម៉ូតូ​) នគរបាល​បាន​យក​មក​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​បន្ដ​និ​តិ​វិធី​៕

ប្រភព៖ Huy Bunleng News