សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

0

ភ្នំពេញ​៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦​នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា (​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​។ ប្រតិបត្តិការ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​២២​នឹង​០០​នាទី នៅ​ចំណុច​ខាងកើត​ស្ថានីយ៍​ប្រេងសាំង​តូ​តា​ល់ ផ្លូវជាតិ​លេខ​២ ស្ថិត​នៅ​ភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​រួម​មាន​៖
១-​ឈ្មោះ ធី​ម សុខ​ម៉ៃ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ព្រះ​ធាតុ សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
២-​ឈ្មោះ សំ បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ព្រះ​ធាតុ សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
៣-​ឈ្មោះ សឿ​ន ផា​ន់​ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​NIC ស្នាក់​នៅផ្ទះ​ជួល បុរី​ពិភព​ថ្មី​កួរស្រូវ​២ ស្ថិត​នៅ​ភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ  ​។​
៤-​ឈ្មោះ គង់ មក​រា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ព្រូឡាន ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
៥-​ឈ្មោះ វ៉ុ​ន សុវណ្ណ​ដា​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ហាង​វ៉ែនតា ស្នាក់​នៅ ហាង វ៉ែនតា ស្ថិត​នៅ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
៦-​ឈ្មោះ គី​ម ស្រី​នាង ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​៖ ម៉ូតូ ចំនួន​៤​គ្រឿង និង​ទូរស័ព្ទ​ដៃ ចំនួន​៤​គ្រឿង​។​ បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ