បន្តចាប់បានក្មេងទំនើងប្រចាំមាត់ទន្លេក្រុងតាខ្មៅ ដែលបង្កការវាយគ្នា

0

កណ្តាល៖ កាលពី​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ២០២៣ វេលា​ម៉ោង​០១​និង​២១​នាទី រំលង​អា​ធ្រា​ត នៅ​ចំណុច​៖ កន្លែង​ហាង​លេង​ស្នុ​ក​ឃ័​រ​អតីត​រោងកុន​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មានករណីធ្វើអោយ​ខូចខាត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ​Honda scoopy មាន​ព​ណ៏​ស បែក​ក្បាំង បែក​កុង​ទ័​រ បែក​ស្តុ​ប។

ជនសង្ស័យ​១០​នាក់​មាន៖

១.ឈ្មោះ គង់ វណ្ណៈ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​លក់​ពោត​(​ឃាត់ខ្លួន​)​។
២-​ឈ្មោះ ឆាំ វណ្ណ​ដា ហៅ​ប៊ូ​ម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ព្រីង សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​លក់ដូរ​(​ឃាត់ខ្លួន​)​។
៣-​ឈ្មោះ ភ​ណ្ឌ័ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​នៅផ្ទះ​(​គេចខ្លួន​)​។
៤-​ឈ្មោះ ញ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មិន​ស្គាល់​ទីលំនៅ​(​គេចខ្លួន​)​។
ហើយ​ជនសង្ស័យ​៦​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​(​គេចខ្លួន​)​។

វត្ថុ​តាង​ចាប់​យក​៖
១-​រថយន្ត​មួយ​គ្រឿង​ម៉ាក​toyota pruis ព​ណ៏​ស ស្លាក​លេខ ភ្នំពេញ ២BJ៣២០៧ មាន​បិត​រូប​ផ្កាយ​ព​ណ៏​ខ្មៅ​ត្រង់​គូទ​ខាងក្រោយ​ឆ្វេង​ដៃ​។
២-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Honda c125​ពណ៌​ខ្មៅ សេរី​២០១៨ ស្លាក​លេខ​១Z៨៥៧៧​។
៣-​ដុំ​ថ្ម​មួយ​ចំនួន​។
៤-​ទូរ​សព្ទ័​០១​គ្រឿង​ម៉ាក​oppo ព​ណ៏​ស

សភាព​នៃ​រឿងហេតុ៖ នៅ​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ២០២៣​វេលា​ម៉ោង​០១​និង​២១​នាទី មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ប្រហែល​១០​នាក់ បាន​នាំ​គ្នា​អង្គុយ​ផឹក​នៅ​សួនច្បារ​មាត់ទន្លេ​តា​ខ្មៅ ពេល​នោះ​ក៏​មាន​យុវជន​មួយ​ក្រុម​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​បាន​យក​ដុំ​ថ្ម​គប់​មក​លើ​ក្រុម​ជនសង្ស័យ ពេល​នោះ​ក្រុម​ជនសង្ស័យ​ក៏​បាន​បើក​ម៉ូតូ​និង​រថយន្ត​មួយ​គ្រឿង​ម៉ាក​toyota prus មាន​បិត​រូប​ផ្កាយ​ខាងក្រោយ ដេញ​តាម​មក​ដល់​មុខ​កន្លែង​បុក​ស្នុ​ក​ឃ័​រ​អតីត​រោងកុន​តា​ខ្មៅ ក៏​ឃើញ​ម៉ូតូ​០១​គ្រឿង​ម៉ាក​Hoda scoopy​ពណ៌​ស ចត​ទុក​ចោល ក៏​បាន​នាំ​គ្នា​យក​ដុំ​ថ្ម​គុប​និង​វាយ​ម៉ូតូ​Honda scoopy ព​ណ៏​ស​នោះ​បណ្តាល​ឲ្យ​បែកបាក់​អស់​មួយ​ចំនួន រួច​ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​ទៅ​។ លុះ​ក្រោយមក​ក៏​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ ឃាត់ខ្លួន​បាន​ជន​ស​ង្ស៏​យ​ចំនួន​២​នាក់​ព្រមទាំង​វត្ថុ​តាង​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​តែ​ម្តង​។

​តាម​ការ​សាកសួរ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​គង់​វណ្ណៈ បាន​ប្រាប់​ថា​គាត់​និង​បក្ខពួក​ពិតជា​បាន​យក​ដុំ​ថ្ម​គុប​ម៉ូតូ​របស់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​បែកបាក់​ប្រាកដ​មែន ។ ចំនែក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ឆាំ វណ្ណ​ដា (​ហៅ​ប៊ូ​ម​) គាត់​បា​នប​ដិ​សេ​ដ​ថា គាត់​មិន​បាន​យក​ដុំ​ថ្ម​គុប​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឡើយ គ្រាន់តែ​បាន​ចូលរួម​ផឹកស៊ី​ជាមួយ​ក្រុម​ជនសង្ស័យ​និង​ជិះ​រថយន្ត​ទៅ​មើល​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ​។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ជា​បណ្តោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ

May be an image of 3 people and textMay be an image of 9 people, scooter, motorcycle, street, crowd and text