ភ្នំពេញ៖ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន ១,២០០,០០០រៀល ជូនកងកម្លាំងនគរបាលជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សម្រាប់ព្យាបាលសុខភាព។
លោក អភិបាល ក៏បានកើតសរសើរដល់កងកម្លាំងនគរបាលទាំងអស់ ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចចេញល្បាតបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ



