កណ្តាល៖ ថ្ងៃសៅរ៍ ២រោច ខែស្រាពណ៏ ឆ្នាំថោះ បញ្ចស័ក ព ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ដោយទទួលបានការណែនាំ ពីលោក សែត វន្នី ប្រធានក្រុមប្រឹក្សាសង្កាត់សិត្បូ លោក មឿង សារ៉ុន សមាជិកក្រុមប្រឹក្សា និងជាចៅសង្កាត់រងទី១ បានដឹកនាំ ក្រុមប្រឹក្សាសង្កាត់ មន្ត្រីរដ្ឋបាលសង្កាត់ លោកមេភូមិ ប្រជាការពារ បានការចូលរួមពីប្រជាពលរដ្ឋ ចុះសម្អាតបរិស្ថាន ប្រម៉ូលសំរាមនៅចំណុចផ្លូវប្រឡាយ៦៤ ដែលជាកន្លែងដាក់ធុងសំរាមរបស់ក្រុមហ៊ុន ស៊ិនទ្រី ដែលមានប្រជាពលរដ្ឋមួយចំនួនគាត់បានយកទៅបោះចោលមិនបានដាក់ក្នុងធុងសំរាមបានត្រឹមត្រូវ ធ្វេីអោយមានការជះក្លិនមិនល្អដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ និងអ្នកធ្វេីដំណេីរតាមផ្លូវនេះផងដែរ។
ក្នុងនោះដែរក៏សូមថ្លែងអំណរគុណដល់រោងចក្រហ្គោលហ្វេម ដែលបានអោយ សាស័រ មកជួយគៀប្រម៉ូលដាក់ចូលក្នុងធុង និងសូមអរគុណដល់លោកគ្រូពេទ្យ ប៉ូច សុខបាន និងលោក ផុន សុខា(លោកអាចារ្យ ភក្តី) ដែលបានជួយឧបត្ថម្ភ ភេសជ្ជ: ទឹកសុទ្ធ និងថវិកា ជូនក្នុង១នាក់ ៣០០០០រៀល (១៥នាក់) ដល់កម្លាំងប្រជាការពារដែលបានចុះសម្អាតទីតាំងនេះ៕
ប្រភព៖ រដ្ឋបាលសង្កាត់សិត្បូ


