សមត្ថកិច្ចចុះប្រមូលសិស្ស​ដែល​គេច​សាលា ហើយនាំគ្នាទៅ​សម្ងំ​តាម​កញ្ចុះ​លេង​ហ្គេ​ម​តាម​ទូរ​សព្ទ័ ជក់បារី និង ផឹក​ភេសជ្ជៈ​ជុំ​គ្នា​ យកទៅអប់រំ

0

សៀមរាប​៖ ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង ៨:៣០​នាទី ព្រឹក​នៅ​ចំណុច​ភូមិសាស្ត្រ​ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។ តាម​រយៈ​ការ​យកចិត្តទុកដាក់​របស់​លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏​ដូច​ជា​លោក គិ​ម វណ្ណៈ អភិបាលស្រុក​សូទ្រនិគម កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ដំ​ដែក និង​ប្រជា​ការពារ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ឃី​ម ផល្លា អធិការ​នគរបាល​ស្រុក​សូទ្រនិគម សហការ​ជាមួយ​លោកនាយក​សាលា បាន​ចុះ​ប្រមូល​សិស្ស​ដែល​គេច​សាលា មិន​ចូល​រៀន នាំ​គ្នា​ទៅ​សម្ងំ​តាម​កញ្ចុះ​លេង​ហ្គេ​ម​តាម​ទូរ​សព្ទ័ ជក់បារី និង ផឹក​ភេសជ្ជៈ​ជុំ​គ្នា​និយាយ​លេង​នៅ​បរិវេណ​ខាងក្រៅ​សាលា ។ សមត្ថកិច្ច​យើង​បាន​ប្រមូល​សិស្ស​ទាំងនោះ​យក​ទៅ​ធ្វើការ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ។

នៅ​ចំពោះ​មុខ​អាណាព្យាបាល និង​សមត្ថកិច្ច សិស្ស​ទាំង​អស់នោះ​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​គេច​សាលា មិន​ចូល​រៀន ហើយ​នាំ​គ្នា​ទៅ​អង្គុយ​លេង​ហ្គេ​ម និង​លេង​ទូរ​សព្ទ័ ព្រមទាំង​និយាយ​គ្នា​លេង​នៅ​ក្រៅ​សាលា​ប្រាកដ​មែន ។

ដោយ​សហការ​ជាមួយ​អាណាព្យាបាល សមត្ថកិច្ច​យើង​ក៏​បាន​ធ្វើតេស្ដ​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន ជា​លទ្ធផល “​អវិជ្ជមាន​” ។ បន្ទាប់​មក សមត្ថកិច្ច​យើង​បាន​ធ្វើការ​អប់រំ​ណែនាំ ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព និង​អនុញ្ញាត​អោយ​អាណាព្យាបាល​ធ្វើ​លិខិតធានា​យក​ពួក​គាត់​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ដើម្បី​អប់រំ​បន្ត ៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម

May be an image of 6 people, car and roadMay be an image of 7 people and motorcycleMay be an image of 5 people and textMay be an image of 5 people and textMay be an image of 6 people