ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ស្នើសមាជិករាជរដ្ឋាភិបាលមិនបាច់ហែហមលោកទេ បើមានកិច្ចការប្រជុំផ្ទាល់ខ្លួន!

0

កណ្តាល៖ ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យរដ្ឋមន្រ្តីដែលមានការងារចាំបាច់នូវតាមក្រសួង មិនចាំបាច់ចូលរួមជាមួយលោកគ្រប់ពេលនោះទេ នេះដើម្បីប្រសិទ្ធភាពការងារ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ប្រមាណ ១៨ ០០០នាក់ នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ថ្លែងថា៖ “ដើម្បីប្រសិទ្ធភាព ថ្ងៃក្រោយសុំឱ្យមន្ត្រីដែលមានកិច្ចការចាំបាច់ ឬកិច្ចប្រជុំនៅតាមក្រសួង មិនបាច់ចូលរួមទេ ព្រោះយើងកំពុងតែធ្វើការវិលជុំ។ ដូចនេះបើមានការចាំបាច់ អាចចាត់រដ្ឋលេខាធិការប្រចាំការ ឬរដ្ឋលេខាណាមួយចូលរួមដើម្បីបានក្ដាប់នូវការងារ ហើយត្រៀមឆ្លើយផង បើសិនជាខ្ញុំមានសំណួរ”។

ប្រភព៖ AKP