គ្នា ២នាក់ ហើយមានរបស់មួយនេះ ដើររកស៊ីពេលរាត្រី

0

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​០១ និង​០០​នាទី​រំលង​អា​ធ្រា​ត កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ផល មេ​សា អធិការរង បាន​ដឹកនាំ​ល្បាត​ឃេ​ី​ញ​ជនសង្ស័យ​ចំនួន ០២​នាក់ កំពុង​តែ​ជិះ​ម៉ូតូ​មានការ​សង្ស័យ សមត្ថកិច្ច​បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ដែក​សំប៉ែត​ចុង​ស្រួច (​សោ​អក្សរ​T) ឧបករណ៍​សម្រាប់​ឆ្កឹះ​សោរ នៅ​ក្នុង​ខ្លួន​ជនសង្ស័យ នៅ​ចំណុច​រង្វង់​កាំ​កូ ផ្លូវ​៥៩៨ ក្រុម​ទី​១១ ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​។

មន្ត្រី​នគរបាល​ខណ្ឌឫស្សីកែវ បា​ឲ្យ​ដឹង​ថា ៖ ជនសង្ស័យ​ចំនួន ០២​នាក់ ១-​ឈ្មោះ ចាន់ ពិ​សិទ្ធិ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ សន្តិសុខ មាន​ទីលំនៅ​ផ្ទះ​លេខ​០៣៥ ផ្លូវលំ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ (​មាន​សារធាតុ​ញៀន​)​។ ២-​ឈ្មោះ រិ​ទ្ធ ហេង ភេទ​ប្រុស អាយុ​២៥​ឆាំ្ន មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​បា​គូ សង្កាត់​បា​គូ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀន​)​។

វត្ថុ​តាង​ដកហូត​រួម​មាន ៖
-​សោរ​ខ្សៀ​លេខ​៨​ចំនួន ០១
-​ដែក​សំប៉ែត​ចុង​ស្រួច ចំនួន ០១
-​ម៉ូតូ​០១​គ្រឿង​ម៉ា​កនិច ពណ៌​ស សា្ល​ក​លេខ​ភ្នំពេញ 1GB-7050
-​ទូរស័ព្ទ​ដៃ​ចំនួន ០១​គឿ​ង ម៉ាក​NaNo ពណ៌​ស លេខ​សុ​ី​ម​០៩៦៧១១៨៤៣៨ ។

បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ