ឃាត់ខ្លួននៅនឹងកន្លែង ហើយដកហូតបានរបស់ខុសច្បាប់ទៀត

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី ៣១ ខែ សីហា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៧ និង ៣០ នាទី កំលាំង​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​២ នៃ​អធិការ​ខណ្ឌ​ច្បារ​អំពៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​ឈ្មោះ ប៊ុ​ន សីហា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ភ្នំពេញ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។ វត្ថុតាងដែលដកហូតបានរួមមានក្រាម​ពណ៌​ស​ថ្លា​ចំនួន ០៣ កញ្ចប់​ថង់​តូច៕

ប្រភព៖ ប៉ុស្ត៍នគរបាលរដ្ឋបាលច្បារអំពៅទី២