ភ្នំពេញ៖ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអោយថា មកដល់នឹងថ្ងៃនេះការសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា បានសម្រេចប្រមាណ ៩២%ហេីយ។
ហើយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ នឹងអញ្ជេីញចូលរួមជាគណៈអធិបតីភាពក្នុងពិធីប្រារព្ធភ្ជាប់ស្ពានបេតុងខ្សែកាប។
គួរបញ្ជាក់ថាស្ពានខ្សែកាបនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ មុនព្រះរាជពិធីបុណ្យអុំទូក ខាងមុខនេះ៕
ប្រភព៖ Koeut Chhe – កើត ឆែ អភិបាលរងរាជធានីភ្នំពេញ