បន្ទាប់ពីបានឃើញសកម្មភាពនៅក្នុងវីដេអូ និងទទួលបានបញ្ជាររបស់លោកឧត្ដមសេនីយ៍ទោ សម សាមួនស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការជាមួយប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវ និងឃាត់បានម្ចាស់ម៉ូតូខាងលើមានឈ្មោះ ហ៊ុត លីម៉េង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ រួមជាមួយវត្ថុតាងម៉ូតូនាំមកសាកសួរនៅអធិការរដ្ឋាននគរបាលស្រុកភ្នំស្រួច ។
យោងតាមប្រភពអោយដឹងថា ម្ចាស់ម៉ូតូនេះគឺមានជំនាញខាងបង្ហោះម៉ូតូនិងធ្លាប់ធ្វេីសកម្មភាពច្រេីនលេីកច្រើនសារណាស់មកហេីយ ក្នុងពេលធ្វេីសកម្មភាព គឺគេចង់បង្ហាញអំពីទេពកោសល្យនិងទឹកដៃរបស់គេក្នុងការអនុវត្តតាម ប្រព័ន្ធបណ្ដាញ YOUTUBE បុគ្គលខាងលើបានទទួលស្គាល់ថា សកម្មភាពបង្ហោះម៉ូតូគឺខ្លួនប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វើកិច្ចសន្យាអប់រំណែនាំមិនអោយប្រព្រឹត្ដសកម្មភាពបែបនេះជាលេីកបន្ដ ព្រោះនាំអោយមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរនិងរស់នៅប្រកបអាជីវកម្មនានា ពិសេសភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលទង្វេីរធ្វេីឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ៕