ឯកឧត្តម នេ​ត្រ ភក្រ្តា រដ្ឋមន្ត្រីក្រ​សួង​ព័​ត៌​មា​នប្រកាសកែទម្រង់ផ្ទៃក្នុងដោយចាប់ផ្ដើមពីការធ្វើទំនើបកម្មស្ថាប័ន

0

ភ្នំពេញ៖ ចាប់ផ្ដើមអនុវត្តការងារភ្លាម ឯកឧត្តម នេ​ត្រ ភក្រ្តា រដ្ឋមន្ត្រីក្រ​សួង​ព័​ត៌​មា​ន បាន​ប្រ​កា​ស​កែ​ទ​ម្រង់ផ្ទៃក្នុង ដោយចាប់​ផ្ដើម​ពីកា​រធ្វើ​ទំនើ​បក​ម្មស្ថា​ប័​នជាជំហានទី១។ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ​២​០​២​៣​ នៅទីស្តីការក្រសួង ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងអាណ​ត្តិទី​៧​នេះ​​​​​ ឯកឧត្តម នឹង​កែទម្រង់ស្ថាប័ន ពន្លឿនរ​បៀ​ប​ធ្វើ​កា​រ​ងា​រ​ ដើរឱ្យទាន់ទៅនឹង​​កា​រ​វវិវត្តន៍រ​ប​ស់​ស​ង្គម។

ឯកឧត្តម នេ​ត្រ ភក្រ្តា រដ្ឋមន្ត្រីក្រ​សួង​ព័​ត៌​មា​ន បានថ្លែងថា «ទី១. ចាប់ផ្ដើមដំ​បូ​ងម​ន្ត្រីត្រូ​វ​តែមានកន្លែងធ្វើការ ទី២.ចាប់ផ្ដើមដំបូងមន្ត្រីត្រូវតែមាន​ស​ម្ភា​រ​គ្រប់គ្រាន់ដើម្បីធ្វើការ នេះ​ជារ​ដ្ឋ​បា​លទំនើបដែលយើងអាចមើលឃើញនឹងភ្នែក ចំពោះ​ប​ញ្ហា​​នេះខ្ញុំ​នឹង​ដោះស្រា​យជា​ជំហា​ន​ដំ​​បូងជូនថ្នាក់ដឹកនាំដែលជារដ្ឋលេខាធិការ និងអនុរដ្ឋលេ​ខា​​ធិការ​ទាំង​៧០​នេះ​ដើម្បី​ឱ្យគា​ត់មា​ន​ក​ន្លែងធ្វើ​ការ​មួយ សម្រាប់ជាក្បាលម៉ា​ស៊ីន​ដឹក​នាំរ​បស់​ក្រ​សួង បើ​សិនជា​ក្បាលម៉ា​ស៊ីន​ដឹក​នាំរ​​បស់ក្រសួងអត់មានកន្លែងធ្វើការ អត់មានសម្ភារ នោះ​វា​ប្រៀ​បបាន​នឹង​កង​ពល​ដែល​វាមា​នតែ​មេទ័ព តែវាអត់មានគណៈបញ្ជាការមួយ អ៊ីចឹងការរៀប​ចំ​កិ​ច្ចការងារនេះ​ជាកា​រងា​រអា​ទិភា​ពដែ​លខ្ញុំចាប់ផ្ដើមដំបូង»។

ទំនើបកម្មស្ថាប័នមួយទៀត ពាក់ព័ន្ធទៅនឹងធនធានមនុស្សសំដៅ​លើកា​រធ្វើ​ប​ច្ចុ​ប្ប​ន្ន​ភា​ពខ្លួនមន្ត្រីឱ្យស្របនឹងដំណើរវិវត្តន៍របស់សង្គមឌីជីថល ដោយសហការ​ជាមួ​យក្រ​សួង​ប្រៃស​ណី​យ៍និ​ងទូរគមនាគមន៍ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកឌីជីថល ហើយក្រ​សួ​ង​ព័​ត៌​មា​ននឹងចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងមុខងារសាធារណៈ សាលា​ភូមិ​ន្ទ​រ​ដ្ឋ​បា​ល​ដើម្បី​ប​ណ្តុះ​ប​ណ្ដា​លធនធានមនុស្សស្ថិតក្នុង​ក្របខ័​ណ្ឌនៃ​ការ​ធ្វើទំ​នើប​កម្ម​ក្រសួ​ងព័​ត៌មា​ន​។​ ​នេះជា​ការប​ញ្ជា​ក់​រ​បស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយបានបន្ថែមថា«បើផែនការខ្ញុំល្អ តែ​អត់​មា​នធន​ធាន​ម​នុ​​ស្សអនុវត្តក៏វាអត់ទៅរួចដែរ នេះជាចំណុចយើង​ត្រូ​វគិតទាំងអស់គ្នា ចំណុចនៃ​ធនធា​នម​នុ​ស្ស​នេះ ខ្ញុំក៏សូមប្រកាសប្រាប់អ្នកទាំងអស់គ្នាថា គោ​លការ​ណ៍នៃ​ការ​ដឹក​នាំនៅ​ក្នុង​​ក្រ​សួ​ង​ព័​ត៌​មា​ន គឺអ្នកមានសមត្ថភាពត្រូវលើកទឹកចិត្ត ហើ​យ​មិន​អាចប្រើប្រាស់លុយ​ធ្វើជា​ត្រី​​​មុខ​ដើម្បី​រក​មុ​ខ​ដំណែងទេ»៕

ប្រភព៖ ក្រសួងព័ត៌មាន