ពោធិ៍សាត់៖ នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៧:៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ បានចុះបង្ក្រាបករណីហិង្សាក្នុងគ្រួសារ ០១ករណី នៅចំណុចភូមិស្រករ ឃុំបឹងខ្នារ។ ដោយប្តីឈ្មោះ អ គង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្រករ ឃុំបឹងខ្នារ បានបោចសក់ហេីយយកកូនកាំបិតគំរាមអាករប្រពន្ធឈ្មោះ លង លម ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិជាមួយគ្នា។
មូលហេតុដោយសារខឹងប្រពន្ធថាអោយរឿងឃេីញជិះម៉ូតូដឹកស្រី។ បច្ចុប្បន្នបាននាំជនបង្ក និងវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តនីតិវិធី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់