ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចដែក​ញ៉ូ​ម​ស៊ុមបង្អួច​ផ្ទះ

0

ភ្នំពេញ​៖ ដោយ​បានការ​អនុញ្ញាតិ​ពី​លោក ម៉ៅ សឿ​ត អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ម្នាក់​ស្តី​ពី​ករណី លួច (​ដែក​ញ៉ូ​ម​ស៊ុមបង្អួច​ផ្ទះ​) នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ លំ ភូមិ​ព្រែក​ធំ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ នៅ​ថ្ងៃ​ទី ១៧-០៧-២០២៣ ម៉ោង​១៤​និង​៣០​នាទី​។

​ជន​រង​គ្រោះ​ឈ្មោះ ហោ រ៉ា​មី ភេទ ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់​នៅ​ភូមិ​ព្រែក​ធំ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ​។ ​ជនសង្ស័យ​ឈ្មោះ ផ​ន រ​ដ្ឋា ភេទ ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ ព្រែក​ធំ​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ​។

គួរបញ្ជាក់ថាមុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ចាក់សោ​ទ្វាររបង​ផ្ទះ​កើតហេតុ​ទុក​ចោល រួច​ទៅ​រស់នៅ​ផ្ទះ ផ្សេង ពេល​នោះ​ជនសង្ស័យ​បាន​ផ្លោះ​របង​ចូល​ក្នុង​បរិវេណ​ផ្ទះ​ជន​រង​គ្រោះ រួច​យក​កាំបិត​កែ​ច្នៃ​គាស់​លួច​ដែក ញ៉ូ​ម​ស៊ុមបង្អួច​ផ្ទះ​បាន ២​ដើម ក៏​ត្រូវ​បាន​ជន​រង​គ្រោះ​ឃើញ​ស្រែក​ចោរ​ៗ​ឃាត់ខ្លួន​ជនសង្ស័យ ដកហូត​វត្ថុ​តាង កាំបិត​កែ​ច្នៃ​១ និង​ដែក​ញ៉ូ​ម​ស៊ុមបង្អួច ២​ដើម មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ក្បាលកោះ សាកសួរ​។ កន្លង​មក​ជន​រង​គ្រោះ​ធ្លាប់​បាត់​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​មក​ហើយ​។ ​លទ្ធផល​ធ្វើ​តេ​ស្តិ៍​ទឹកនោម​របស់​ជនសង្ស័យ ៖ វិជ្ជមាន (​មាន​សារធាតុ​ញៀន​)​៕

ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ