បញ្ជូនក្មេងទំនេីង៤​នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធ​ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0

បន្ទាយមានជ័យ​៖ លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ដឹកនាំ​កម្លាំង​ប្រតិបត្តិការ​បង្ក្រាប​ករណី ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឃាត់ខ្លួន​ក្មេង​ទំនេ​ី​ង​ចំនួន​០៤​នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន កាលពី​នៅ​វេលា​ម៉ោង​២៣​និង​៤០​នាទី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ចំណុច​មុខ​ផ្ទះសំណាក់​ស្រែ​ម្អម ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។
លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់ ១-​ឈ្មោះ លី ហា​ស្សីស (​អា​បា​ឌុ​ល ហា​ស្សីស​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ បច្ចុប្បន្ន រស់នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ (​ប្រើប្រាស់​)​។

២-​ឈ្មោះ ម៉ាង គ្រី​ស្តា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ បច្ចុប្បន្ន រស់នៅ​ភូមិ​តា​វង ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​(​ប្រើប្រាស់​)​។ ៣-​ឈ្មោះ ផាក់ គ្រិ​ស្ទា​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ បច្ចុប្បន្ន រស់នៅ​ភូមិ​តា​វង ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ (​ប្រើប្រាស់​)​។ ៤-​ឈ្មោះ យួន ស៊ី​ណែ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស បច្ចុប្បន្ន រស់នៅ​ភូមិ​ស្វាយ​ខ្មៅ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ (​ប្រើប្រាស់​)​។ វត្ថុ​តាង​ចាប់​បាន​រួម​មាន​៖ -​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ស្លាក​លេខ ឧត្តរមានជ័យ​1E-3143, -​ទូរស័ព្ទ​ចំនួន​០៣​គ្រឿង​រួម​នឹង​វត្ថុ​តាង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បន្ត​ថា មុន​ឈាន​ដល់​កា​រប​ង្រា្ក​ប​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ទទួល​ព​ត៌​មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ក្មេង​ទំនើង​មួយ​ក្រុម​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ខាង​លេ​ី​។ ភ្លាម​ៗ​នោះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​កន្លែង​កេ​ី​ត​ហេតុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់ នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ បន្ទាប់​ពី​ការ​ឃាត់ខ្លួន​កម្លាំង​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ​ជា​លទ្ធផល វិជ្ជមាន​ទាំង​០៤​នាក់ ។

ក្រោយ​ឃាត់ខ្លួន និង​សួរ​ច​ម្លេ​ី​យ ក្មេង​ទំនេ​ី​ង​ទាំង​៤​នាក់​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ពិតប្រាកដ​មែន​។ ដោយ​ផ្អែក​លេ​ី​ច​ម្លេ​ី​យ​សារភាព និង​វត្ថុ​តាង​ជាក់ស្តែង​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង បាន​បញ្ជូន​ក្មេង​ទំនេ​ី​ង​ទាំង​៤​នាក់ មក​កាន់​បញ្ជា​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។

លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ក្មេង​ទំនេ​ី​ង​ទាំង​៤​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ​នៅ​រសៀល​ថ្ងៃ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៨ ខែមិថុនា ឆ្នាំ​២០២៣ អនុវត្ត​តាម​នីតិវិធី​៕

ប្រភព៖ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ