បាត់ដំបង៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង៣០នាទី នៅចំណុចក្រុមទី១៤ ភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីឆក់ចរន្តអគ្គិសនីបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់។ លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានចាត់ឱ្យកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ពិនិត្យលេីជនរងគ្រោះឈ្មោះ ពេជ្រ ចំរើន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានរាយការណ៍អោយដឹងថា ជនរងគ្រោះបានតខ្សែភ្លើងបូមទឹកមិនបានដកឌុយចេញពីព្រីភ្លើង ទើបបណ្តាលអោយឆ្លងចរន្តឆក់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពីពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានបានថាសពឈ្មោះ ពេជ្រ ចំរើន នេះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គីសនីពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ