ជិះម៉ូតូឆក់ខ្សែក មិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ

0

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជា្រវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ តេង បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅ ផ្ទះជួល ស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង៣០នាទី ត្រង់ចំណុចសួនឧស្សាហកម្ម វឌ្ឍនៈ២ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទករណីលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែក) និង វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដា ស្កូបពី ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ 1JX-8157 មានលេខតួ និងលេខម៉ាស៊ីន 8342320 ចំនួន០១គ្រឿង ។

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង២០នាទី ជនរងគ្រោះឈ្មោះ ទូច ស៊ីណេ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ បានដើរចេញពីបន្ទប់ជួល ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ទៅទិញបាយដែលមានចំងាយពីផ្ទះជួលប្រវែង២០០ម៉ែត្រ ពេលជនរងគ្រោះទិញបាយរួចដើរត្រឡប់មក បន្ទប់ជួលវិញជិតដល់បន្ទប់ជួល ស្រាប់តែមានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណភេទប្រុស ជិះម៉ូតូ០១គ្រឿង ម៉ាកស្កូបពី ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JX-8157 មកពីក្រោយជនរងគ្រោះ រួចធ្វើសកម្មភាព ឆក់ខ្សែកផ្លាកទីនទម្ងន់០៤ជី របស់ជនរងគ្រោះបានសម្រេច ហើយបើកម៉ូតូគេចខ្លួនបាត់ ។

បន្ទាប់មកជនរងគ្រោះ ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ឱ្យសមត្ថកិច្ចជួយ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ហើយសមត្ថកិច្ចយើង បានចុះទៅដល់កន្លែងកើតហេតុ ឆែកកាមេរ៉ា សុវត្ថិភាពបានឃើញជនសង្ស័យធ្វើ សកម្មភាពឆក់ខ្សែក របស់ ជនរងគ្រោះ នៅវេលាម៉ោង ០៦និង២៥នាទី ថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៣ រួចសមត្ថកិច្ចយើង កំណត់បាន ភិន ភាគជនសង្ស័យ និងម៉ូតូដែល ជនសង្ស័យជិះធ្វើសកម្មភាព ម៉ាកស្កូបពី ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JX-8157 ។ រហូតដល់ថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង៣០នាទី សមត្ថកិច្ច យើងធ្វើការ ស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ តេង បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ រួមនិងវត្ថុតាង ម៉ូតូម៉ាកហុងដា ស្កូបពី ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ 1JX-8157 មានលេខតួ និងលេខម៉ាស៊ីន 8342320 ចំនួន ០១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រតាមនីតិវីធីច្បាប់។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាព ឆក់ខ្សែក របស់ជនរងគ្រោះប្រាកដមែន ។

បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្រប សម្រួលពី លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានអនុញ្ញាតឱ្យ សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវ ច្បាប់តែម្តង ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ