ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៤:៤០នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទឆបោក (បន្លំជាអតិថិជនកុម្ម៉ងទិញម៉ាស៊ីនត្រជាក់ពីជនរងគ្រោះរួចឆបោកយកម៉ាស៊ីនត្រជាក់០១គ្រឿងហើយគេចខ្លួន) ស្រាវជ្រាវឃាត់ខ្លួននៅចំណុចមុខមន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្សី ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចចិញ្ចើមផ្លូវលេខ២៧១ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១០:១០នាទីព្រឹក ។
ជនសង្ស័យ ឈ្មោះ ភិន សុភ័ក្រ ហៅ ហ៊ុប ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៤៣ ផ្លូវបេតុងម្តុំបឹងក្រពើ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ទូរស័ព្ទដៃ០១គ្រឿងម៉ាក ViVo (ចាប់យកពីជនសង្ស័យរូបនេះ ។
ជនរងគ្រោះ ឈ្មោះ ក្រុង សុងហេង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងអេឡិចត្រូនិច ស្នាក់នៅផ្ទះលេខ២E0 ផ្លូវលេខ២៣៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សំភារ:បាត់បង់របស់ជនរងគ្រោះមាន៖ម៉ាស៊ីនត្រជាក់០១គ្រឿងម៉ាក Panasonic។ បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុង ឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាក សួរ និងចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក