ប្រទះឃើញសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ គ្រាន់តែមានសាកសរសេរថា “​ស្លាប់​រស់​ព្រោះ​ដុល្លារ” និង “តស៊ូ​ដើម្បី​កូន”

0

កំពង់ចាម៖ នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៩ និង​៤០​នាទី លោក​វរសេនីយ៍ត្រី ឡុ​ក ជាង នាយ​ប៉ុស្តិ៍​នគរបាល​តា​អុង បាន​ទទួល​ព័ត៌មាន​ពី​ឈ្មោះ ចាន់ ម៉ុ​ល ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​សំព័រ ឃុំ​តា​អុង ស្រុក​ចំការលើ​ថា​៖ មាន​មនុស្ស​ដេក​ស្លាប់ នៅ​ក្នុង​ចំការ​របស់​គាត់ ស្ថិត​នៅ​ក្នុងភូមិ​៣៤ ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ចាត់​បញ្ជា​ឲ្យ​លោក​ឧត្ត​សេនីយ៍​ត្រី អ៉ិ​ត ដា​រ៉ា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​៖
១-​សាកសព​មាន​ភិនភាគ ភេទ​ប្រុស អាយុ​ប្រហែល​២៦​ឆ្នាំ មិន​ស្គាល់​អត្តសញ្ញាណ
២-​ពាក់​អាវដៃវែង ក្រឡា​ការ៉ូ ពណ៌​ឈាម​ជ្រូក លាយ ពណ៌​ប្រផេះ​ក្រ​ម៉ៅ ស្លៀកខោ ជើងវែង សាច់​ក្រណាត់​ពណ៌​ខ្មៅ សម្ពស់​១.៦៥​ម៉ែត្រ
៣-​មាន​ស្នាម​សាក់​នៅ​លើ​ដើមទ្រូង ជា​អក្សរ​ខ្មែរ​ថា (​ស្លាប់​រស់​ព្រោះ​ដុល្លារ​) និង​ស្នាម​សាក់​នៅ​លើ​កំភួនដៃ​ឆ្វេង​ជា​អក្សរ​ខ្មែរ​ថា (​តស៊ូ​ដើម្បី​កូន​) ។

ចំពោះ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ និង​សាច់ញាតិ​មិន​ទាន់​ឃើញ​នៅឡើយ​ទេ សព​ត្រូវ​បាន​យក​ទៅ​បញ្ចុះ​នៅ​វត្ត​ស្វាយមាស ស្ថិត​នៅ​ភូមិ​តា​អុង ឃុំ​តា​អុង​ស្រុក​ចំការលើ ខេត្តកំពង់ចាម តាម​បញ្ជា​ឯកឧត្តម វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង ខេត្តកំពង់ចាម ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​តាម​ភិនភាគ​នៃ​សព​ខាង​លេ​ី​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ស្នេ​ី​សុំ​ឲ្យ​បងប្អូន​សាធារណជន​ទាំងអស់ ពិសេស​អ្នក​និយម​ប្រេ​ី​ប្រាស់​នូវ​បណ្ដាញ​សង្គម​ជួយ​ផ្សព្វផ្សាយ ដេ​ី​ម្បី​ស្វែងរក​សាច់ញាតិ​បងប្អូន​គ្រួសារ​សព និង​សូម​ផ្ដល់​ព័ត៌មាន​ជាក់លាក់​តាម​រយៈ​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​យេ​ី​ង​ខ្ញុំ លេខ​ទូរស័ព្ទ 015 727 337 ឬ 069 998 833៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

No photo description available.May be an image of one or more people, henna and Uluru