ឆេះរថយន្តទំនើបមួយគ្រឿងលើផ្លូវល្បឿនលឿន នៅគីឡូម៉ែត្រ​លេខ​៥១

0

កំពង់ស្ពឺ៖ កាលពីម៉ោងប្រមាណ ៣:៥៧ទាបភ្លឺ នា​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ២០២៣ នៅ​លេ​ី​ផ្លូវ​ល្បឿន​លឿន គីឡូម៉ែត្រ​លេខ​៥១ ត្រង់​ចំណុច​ភូមិ​ក្រាំង​ពន្លៃ ឃុំ​គី​រី​វ័​ន្ត ស្រុក​ភ្នំស្រួច មាន​រថយន្ត​០១​គ្រឿង ម៉ាក​អូ​ឌី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AJ-8878 បើកបរ​ដោយ​ឈ្មោះ ដឹប សា​រ៉េ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

មុន​កេ​ី​ត​ហេតុ​រថយន្ដ បើកបរ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច ដល់​ចំណុច​ខាងលើ​រថយន្ត​ក៏​ឆាបឆេះ មិនដឹង​មូលហេតុ បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង​។ ចំពោះ​វត្ថុ​តាង​រថយន្ត​ដែល​ឆេះ ក្រុមហ៊ុន​ល្បឿន​លឿន ស្ទូច​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ K26 (​កំពង់ស្ពឺ​កើត​)​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ ការិយាល័យ ផ្សព្វផ្សាយអប់រំ ខេត្តកំពង់ស្ពឺ