កំពង់ស្ពឺ៖ នៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋករណីគប់កញ្ចក់ឡាន ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៥០នាទីនៅចំណុចលើផ្លូវក្រាលក្រួសក្រហមទំនប់វត្តពោធិ៍ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ។
ក្រោយទទួលបានព័ត៌មានគប់រថយន្ដ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋានស្រុកបសេដ្ឋ បានចេញល្បាតក្នុងភូមិសាស្ត្រភ្លាមមកដល់ចំណុចខាងលើ សមត្ថកិច្ចយើងបានឃាត់ជនសង្ស័យ ០៣នាក់៖
១.ឈ្មោះ នុត សំនាង ភេទប្រុស អាយុ២១ឆ្នាំ(ជនដៃដល់)
២.ឈ្មោះ ថោង សុភាព ភេទប្រុស អាយុ១៦ឆ្នាំ
៣.ឈ្មោះ ផាន ឈិត ភេទប្រុស អាយុ១៨ឆ្នាំ នាក់ទាំង០៣នាក់រស់នៅភូមិពោធិ៍ ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ។
ជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពយកដុំថ្មគប់រថយន្តម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខ 2U_3148 របស់ជនរងគ្រោះឈ្មោះ ហោ ច្រិល ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិត្រពាំងកក់ ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ គោលបំណងគប់លេង កន្លងមកពួកខ្លួនក៏ធ្លាប់ធ្វេីសកម្មភាពគប់រថយន្ដអ្នកដំណើរញឹកញាប់ដែរ ។ ចំពោះជនសង្ស័យទាំង៣ កំលាំងបាននាំយកមកសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕
ប្រភព៖ ការិយាល័យ ផ្សព្វផ្សាយអប់រំ ខេត្តកំពង់ស្ពឺ