ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនរងគ្រោះ!! ហើយក៏ត្រូវបានចាប់ខ្នោះ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០២៣ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មិត្តភាព បាន​ឃាត់​ជន​ស​ង្ស​យ័​ម្នាក់​ឈ្មោះ វុ​ទ្ធី សុ​វ​ណ្ណា​រ៉េ​ត​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៩​សំណង់​មិន​រៀបរយ​ផ្លូវ​រថភ្លើង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ័​ដៃ​និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​(​ដាវ​) ពី​ជន​រង​គ្រោះ​ឈ្មោះ សៃ សៅ​យី ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ទូរ​សព្ទ័​បាន​ប្រគល់​អោយ​ជន​រង​គ្រោះ​វិញ ចំណែក​ជន​ស​ង្ស​យ័​បញ្ជូន​ទៅ​អធិការ​ដ្ធា​ន​នគរបាល​ខណ្ឌ​៧​មក​រា​ដើម្បី​បន្ត​នីតិវិធី​ផ្លូវច្បាប់ ៕

ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព