អ្នកលួចរត់បាត់!! ប៉ុន្តែចាប់បានអ្នកទទួលទិញផលចោរកម្ម

0

កណ្ដាល​៖ ថ្ងៃ​សុក្រ ៨​រោច ខែ​ពិសាខ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ទី​១២ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៨​នឹង​៣០​នាទី នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ជន​រង​គ្រោះ​​ឈ្មោះ​ជួន សុភា​រុន ភេ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ​។

ជនសង្ស័យ​០២​នាក់​៖
១-​ឈ្មោះ ខុន សំណាង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ថ្មី​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មាន​មុខរបរ​កម្មករ​សំណង់ អ្នក​ទទួល​ទិញ (​ឃាត់ខ្លួន​)​។ ជនសង្ស័យ​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​(+)​។
២-​ឈ្មោះ​ហៅ​ក្រៅ​អា​ត្រ​ង៉ោ​ល ភេទ​ប្រុស អាយុ​ប្រហែល​១៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ (​គេចខ្លួន​)​។

សម្ភារ​បាត់បង់​៖
-​ម៉ូតូ​ម៉ាក​HONDA ZOOMER X ពណ៌​ស​ឆ្នាំ​២០១៦​ពាក់​ផ្លា​ក់​លេខ ភ្នំពេញ 1FP0693 (​រក​ឃើញ​វិញ​)​។
វត្ថុ​តាង​ចាប់​យក
-​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​HONDA ZOOMER X ពណ៌ ស ផ្លា​ក់​លេខ ភ្នំពេញ 1FP0693 (​របស់​ជន​រង​គ្រោះ​)

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖​ នាយកដ្ឋានផ្សព្វផ្សាយអប់រំ