ឃាត់ខ្លួនក្រុមចោរឆក់បាន ៣នាក់ ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន

0

កណ្ដាល​៖ ថ្ងៃ​អង្គារ ៥​រោច ខែ​ពិសាខ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​១២​នឹង​៣០​នាទី នៅ​ចំណុច​ស្ពាន​តា​សាន្ត ភូមិ​ពាម​តា​ឯក សង្កាត់​ពាម​ឧកញ៉ា​អុង ក្រុង​អរិយ​ក្សត្រ ខេត្តកណ្ដាល មាន​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​)​។ ជន​រង​គ្រោះ​ឈ្មោះ សន លី ភេទ​ស្រី អាយុ​៦២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​តា​អុង​ទី​២ សង្កាត់​ពាម​ឧកញ៉ា​អុង ក្រុង​អរិយ​ក្សត្រ ខេត្តកណ្ដាល​។ ជនសង្ស័យ ចំនួន ០៤​នាក់​៖

១.​ឈ្មោះ វិត ចាន់​ដែន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បា​រាជ សង្កាត់​ស្វាយ​ជ្រុំ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល​។ (​ឃាត់ខ្លួន​)
២.​ឈ្មោះ លី គឹ​ម​លិ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អរិយ​ក្សត្រ សង្កាត់​អរិយ​ក្សត្រ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល​។​(​ឃាត់ខ្លួន​)
៣.​ឈ្មោះ ប៉ូ ដា​វីត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អរិយ​ក្សត្រ សង្កាត់​អរិយ​ក្សត្រ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល​។ (​ឃាត់ខ្លួន​)
៤.​ឈ្មោះ វ៉ា​ន់ ពិ​សិ​ទ្ឋ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្តី​កណ្តាល សង្កាត់​សារិកាកែវ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល​។​(​គេចខ្លួន​)

សម្ភារៈ​បាត់បង់​៖
១.​ខ្សែដៃ​ផ្លា​ក​ទី​ន ០១​ខ្សែ (​តម្លៃ​៧៥០​ដុល្លារ​)​។
២.​ចិញ្ចៀន​ផ្លា​ក​ទី​ន មាន​ត្បូង ០១​វង់​។
៣.​ទូរ​សព្ទ ០១​គ្រឿង​។
៤.​លុយ​មួយ​ចំនួន​។

វត្ថុ​តាង​ចាប់​យក​៖
១.​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម C110 ផលិត​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1BC-6812​។ (​របស់​ជនសង្ស័យ​)
២.​ទ្រនាប់ជើង​ផ្ទាត់ ចំនួន ០២​គូ ពណ៌​ខ្មៅ ខ្សែ​ពណ៌ ស ខ្មៅ ០១​គូ និង​ពណ៌​ស ខ្សែ​ពណ៌​ទឹក​ប៊ិក​០១​គូ​។ (​របស់​ជនសង្ស័យ​)
៣.​លោហធាតុ ពណ៌​ក្រហម មាន​ត្បូង ពណ៌​ក្រហម និង​ស (​ចិញ្ចៀន​) ០១​វង់​។ (​របស់​ជន​រង​គ្រោះ​)

គួរបញ្ជាក់ថានៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ២០២៣ វេលា​ម៉ោង ១២​នឹង​៣០​នាទី ជន​រង​គ្រោះ​ឈ្មោះ សន លី បាន​ជិះ​ម៉ូតូ ០១​គ្រឿង ចេញពីផ្ទះ​ទៅ​ទិញ​ថ្នាំ​នៅ​ផ្សារ​មាត់​ក្រ​សាស់ ដោយ​យក​កាបូប​ដាក់​សម្ភារៈ​ដែល​បាត់បង់​នោះ​ភ្ជួរ នឹង​ដៃ​ម៉ូតូ​ពេល​ជិះ​ទៅ​ដល់​ចំណុច​ស្ពាន តា​សាន​ស្រាប់តែ​មាន​ជនសង្ស័យ​ជិះ​ម៉ូតូ ០១​គ្រឿង មាន​គ្នា​ពីរ​នាក់ បាន​មក​ពីក្រោយ​ឆក់​កាបូប ពី​ដៃ​ម៉ូតូ​របស់​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ នៅ​នឹង​គល់​ស្ពាន ចំណែកឯ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ដេញ​តាម​រក​ជនសង្ស័យ​រហូត​ដល់​វេលា​ម៉ោង​០២​នឹង​០០​នាទី​រសៀល ទើប​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​នៅ​ម្តុំ​មុខ​វត្ត​បា​រាជ ភូមិ​បា​រាជ សង្កាត់​ស្វាយ​ជ្រុំ ក្រុង​អរិយ​ក្សត្រ ជនសង្ស័យ​ពេល​ឃើញ​សមត្ថកិច្ច​ក៏​បាន​ផ្ដួល​ម៉ូតូ​ហើយ​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​ក្រោយ​វត្ត​បា​រាជ ភូមិ​បា​រាជ សង្កាត់​ស្វាយ​ជ្រុំ ក្រុង​អរិយ​ក្សត្រ បាត់​។ ចំណែក​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​រាជធានី​ភ្នំពេញ ។

ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​អរិយ​ក្សត្រ និង​កម្លាំង​ប៉ុស្តិ៍​ស្វាយ​ជ្រុំ បន្ត​ការ​ស្រាវជ្រាវ​ដើម្បី​កំណត់​មុខសញ្ញា​ទើប​ឈាន​មក​ដល់​ថ្ងៃ​ទី​១១.០៥.២០២៣ កំណត់​បាន មុខសញ្ញា​ជនសង្ស័យ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣​នាក់ គេចខ្លួន​០១​នាក់​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ វិត ចាន់​ដែន បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គេ​នឹង​បក្ខពួក​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជន​រង​គ្រោះ កាលពី​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ២០២៣ ពិតមែន​។ បច្ចុប្បន្ន ជនសង្ស័យ​បាន​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​អរិយ​ក្សត្រ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ