ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២:០០ នាទី កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានចុះបង្ក្រាបករណីបើកលេងល្បែងស៊ីសងខុសច្បាប់(ចាក់បាល់តាមអនឡាញ) ត្រង់ចំណុចផ្ទះលេខ៣៩៥ ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សចំនួន ០៨នាក់(ស្រី ០៦នាក់) ព្រមទាំងដកហូតសម្ភារៈវត្ថុតាងរួមមានៈ កុំព្យូទ័រយួរដៃ ចំនួន ០៣គ្រឿង, ម៉ូនីទ័រចំនួន ១៣គ្រឿង, ម៉ាស៊ីនស៊ីភីយូចំនួន ១០គ្រឿង, ម៉ៅកំុព្យូទ័រចំនួន ១០, ទូរទស្សន៍ចំនួន ០៤គ្រឿង។
បច្ចុប្បន្ន ទីតាំងខាងលើត្រូវបានបិទជាបណ្តោះអាសន្ន ចំណែកឯមនុស្សចំនួន ០៨នាក់(ស្រី ០៦នាក់) រួមទាំងសម្ភារៈវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសួរនាំ និងអនុវត្តបន្តតាមនីតិវិធី៕
ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ