បង្ខំចាប់រំលោភមិនបានសម្រេច!! វាយរហូតរបួសធ្ងន់ធ្ងរ ហើយរត់គេចខ្លួន

0

ព្រៃវែង​៖ នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ១៧និង៣០​នាទី ឈ្មោះ ផេ​ន ដា​នី ភេទ​ស្រី អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​(​ក​) ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង និង​កូន​របស់​ខ្លួន​ម្នាក់ បាន​ទៅ​លេង​ផ្ទះ​ឈ្មោះ អេ​ន ស្រី​ល័​ក្ខ ហើយ​បន្ទាប់​មក​ឈ្មោះ ស្រី​ល័​ក្ខ ក៏​បាន​បបួល​ផឹកស្រា ពេល​នោះ​ឈ្មោះ ផេ​ន ដា​នី បាន​ឲ្យ​លុយ​ទិញ​ស្រា​បៀរ​ហ្គេ​ន​ស្បឺត ចំនួន​មួយ​យួរ លុះ​នាំ​គ្នា​ផឹក​រហូត ដល់​ម៉ោង​ប្រហែល ២០និង ០០នាទី ឈ្មោះ ផេ​ន ដា​នី ក៏​បាន​តេ​ទូរ​សព្ទ័ ហៅ​ឈ្មោះ ភឿន ជា ភេទ​ប្រុស អាយុ ២៦ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​(​ក​) ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង ឲ្យ​មក​ផឹក​ជាមួយ​ខ្លួន​ដែរ ហើយ​ឈ្មោះ ភឿន ជា ក៏​បាន​ប្រាប់​ថា មក​គ្នា ២នាក់ បើសិន​ទៅ​ត្រូវ​ទៅ​ទាំងអស់​គ្នា​។ ពេល​នោះ​ឈ្មោះ ផេ​ន ដា​នី ក៏​ព្រម​ឲ្យ​មក​ទាំង ២​នាក់ ពេល​មក​ដល់​ឈ្មោះ ភឿន ជា និង​ម្នាក់​ទៀត​ឈ្មោះ សាត រ៉ា​យូ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បាន​ទិញ​ស្រាថ្នាំ​ចំនួន ១លី​ត្រ ផឹក​តែ ២នាក់​។ ចំណែក​ឈ្មោះ ដា​នី និង ស្រី​ល័​ក្ខ ផឹកស្រា​បៀរ​ដដែល លុះ​ផឹក​អស់​ស្រា​មួយ​យួរ​នោះ ឈ្មោះ ភឿន ជា និង ឈ្មោះ សាត រ៉ា​យូ បាន​ទៅ​ដូរ​ក្រវិល​កំប៉ុង​ស្រា​បៀ​ចំនួន 3 កំប៉ុង​ទៀត​មក​អោយ​ផឹក ចំណែក​ខ្លួន​ទាំង ២​នាក់ ផឹកស្រា​ថ្នាំ​ដដែល ។

ផឹក​រហូត​ដល់​ម៉ោង​ប្រហែល ២២និង ៥០​នាទី យប់​ឈ្មោះ ផេ​ន ដា​នី និង​កូន​បាន​ឲ្យ​ឈ្មោះ ភឿន ជា ជិះ​ម៉ូតូឌុប​ខ្លួន និង​កូន​មក​ផ្ទះ ហើយ​កន្លែង​ផឹក នៅ​តែ​ឈ្មោះ សាត រ៉ា​យូ និង ស្រី​ល​ក្ខ័ ជា​ម្ចាស់ផ្ទះ ដោយ​រង​ចាំ​ឈ្មោះ ជា មក​វិញ មក​ឌុ​ប​ឈ្មោះ សាត រ៉ា​យូ ទៅ​ផ្ទះ ។ ដោយនៅ​តែ​គ្នា ២នាក់ ស្រាប់តែ​ឈ្មោះ សាត រ៉ា​យូ បាន​ធ្វើ​សកម្មភាព ប៉ុនប៉ង រំលោភ​ទៅ​លើ​ឈ្មោះ អេ​ន ស្រី​ល័​ក្ខ តែ​មិន​បាន​សម្រេច ស្រាប់តែ​ឈ្មោះ រ៉ា​យូ (​ជនសង្ស័យ​) នេះ​បាន​ប្រើ​ហិង្សា ទៅ​លើ ឈ្មោះ អេ​ន ស្រី​ល័​ក្ខ បណ្ដា​យ​ឲ្យ រង​របួស​ក្បាល និង​មាត់​(​របួសធ្ងន់​) ក្រោយមក ក៏​បាន​គេចខ្លួន​ពី​កន្លែង​កើតហេតុ ។ ពេល​ឈ្មោះ ភឿន ជា មក​វិញ​ឃើញ ស្រី​ល័​ក្ខ រង​របួសធ្ងន់​បែប​នេះ ក៏​បាន​តេ​ប្រាប់​ឈ្មោះ ដា​នី អោយមក​ជួយ​មើល​វិញ​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ​បងប្អូន បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​គ្លីនិក​ឯកជន ចំណែក​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ស្រឡិត ឃាត់ខ្លួន​បញ្ជូន​ទៅ​សាកសួរ​បំភ្លឺ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ។ បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ៕

ប្រភព៖ អធិការដ្ឋាន នគរបាលស្រុកពារាំង