ហ្វេសប៊ុក៖ ដើម្បីការពារនូវផលប្រយោជន៍ជូនអ្នកប្រើប្រាស់ ជៀសវាងខាតបង់នូវធនធានរបស់ប្រជាពលរដ្ឋ និងទប់ស្កាត់ រារាំងនូវអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈ មន្រ្តីជំនាញ ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តច្បាប់ក្នុងការទប់ស្កាត់នូវអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈ។ ជាក់ស្ដែងនៅថ្ងៃពុធ ៥រោច ខែពិសាទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ចាម បានចុះត្រួតពិនិត្យតាមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈជាបន្តបន្ទាប់បានចំនួន ១៨ទីតាំង។
ជាលទ្ធបានរកឃើញដេប៉ូប្រេងចំនួន ០៤ ទីតាំងមិនមានភាពអនុលោម និងធ្វើការពិន័យអន្តរការណ៍តាមច្បាប់ដែលមានចែងផងដែរ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF