បែកថ្នាំ យកដុំថ្មទៅគប់កញ្ចក់​ទ្វារផ្ទះគេ

0

ភ្នំពេញ​៖ ករណី ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា នូវ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ នៅផ្ទះ​គ្មាន​លេខ ភូមិ​ចុង​ព្រែក​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ថ្ងៃ​ទី ០៦-០៥-២០២៣ ម៉ោង​២០​និង​០០​នាទី​។

​ជន​រង​គ្រោះ​ឈ្មោះ រស់ ភឺន ភេទ ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​កើតហេតុ​។ ជនសង្ស័យ​ឈ្មោះ សុខ ធី ភេទ ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ គ្មាន ស្នាក់​នៅ​ភូមិ​ចុង​ព្រែក​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ​។

គួរបញ្ជាក់ថាមុន​ពេល​កើតហេតុ​ជនសង្ស័យ​ជា​មនុស្ស​ញៀន​គ្រឿង ញៀន​ខ្លាំង បាន​យក​ដុំ​ថ្មំ​គប់​ផ្ទះ​ជន​រង​គ្រោះ​បែក​កញ្ចក់​ទ្វារផ្ទះ​១​ផ្ទាំង រួច​រត់គេច​ខ្លួន​។ លុះដល់​ថ្ងៃ​ទី​០៧-០៥- ២០២៣ ម៉ោង​១១​និង​៣០​នាទី សមត្ថកិច្ច​យើង​ឃាត់ខ្លួន ជនសង្ស័យ​រួម​និង​ដុំ​ថ្ម​១​ដុំ នៅ​ភូមិ​កើតហេតុ​ខាងលើ បញ្ជូន​មក​ទីស្នាក់ការ ប៉ុស្តិ៍​ព្រែក​ឯង សាកសួរ រួច​បញ្ជូន​ទៅ​អធិការដ្ឋាន​ចាត់វិធានការ​ច្បាប់​។ ជនសង្ស័យ​កន្លង​មក​ធ្លាប់​ជាប់​ពន្ធនាគារ ២​ឆ្នាំ​កន្លះ ក្នុង​ឆ្នាំ​២០១៨ ពី​បទ : លួច​មាន​ស្ថាន​ទម្ងន់ទោស​៕

ប្រភព៖ ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកឯង