ខ្លាំងណាស់!! កាប់ទាំងមនុស្ស និងម៉ូតូតែម្តង

0

កំពង់ស្ពឺ​៖ កាល​វេលា​ម៉ោង​២២​និង​៣៥​នាទី ថៃ្ង​ទី​០១ ខែឧសភា ឆ្នាំ​២០២៣ មាន​ករណី​ហិង្សារ​ចេតនា (​កាប់​បង្ក​ឱ្យ​មាន​របួស និង​បំផ្លិចបំផ្លាញ់​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​(​ម៉ូតូ​) នៅ​ចំណុច​តាម​ផ្លូវ​កៅស៊ូ​លេខ ១០៦ មុខ​ក្លោ​ង​ទ្វា​វត្ត​ថ្មី ខាងលិច ស្ថិត​នៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

តាម​បណ្ដឹង​របស់​ជន​រង​គ្រោះ មានឈ្មោះ​ហ៊ឹ​ម សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​សំបួរ សង្កាត់​ច្បារមន ក្រុង​ច្បារមន មុខរបរ​កម្មករ​រោងចក្រ ។​រៀបរាប់​ទាំង​ទឹកភ្នែក​ថា មុន​ពេល​កើតហេតុ​បាន​ចេញពី​ហូប​អី នៅ​ហាង​ស្រា​ក្រឡុក ជាមួយ​មិត្ត​ភ័ក្ក​ដោយ​មាន​គ្នា​០៤​នាក់ ស្រី​០២​នាក់ ពេល​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​បាន​ឈប់​ម៉ូតូ​ដើម្បី​ទិញ​បា​កាស​ហូប ពេល​កំពុង​ឈប់​ទិញ​ក៏​មាន​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​០៤​គ្រឿង មាន​គ្នា​០៧​នាក់​កាន់​ដាវ នឹង​កាំបិត​ផ្កា​ក់ បាន​ចុះ​ធ្វើ​សកម្មភាព​វ៉ៃ និង​កាប់​មក​លើ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​រង​របួស​ត្រូវ​ចំ​ក្បាល​ដេរ​ចំនួន​០៩ ថ្នេរ ត្រូវ​ចំ​កែងដៃ​ដេរ​ចំនួន ០៣​ថ្នេរ និង​ត្រូវ​ចំ​ចង្កេះ​ខាងឆ្វេង​ដេរ​ចំនួន ០៣​ថ្នេរ ហើយ​បាន​កាប់​ម៉ូតូ​ខូចខាត​ស្ទេ​ី​ទាំងស្រុង ។

ក្រោយ​ទទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​ច្បារមន និង​បានការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ កំលាំង​នគរបាល​បន្ដ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​សង្ស័យ បក្ខពួក និង​ឈាន​ទៅ​ការ​ឃាត់ខ្លួន​បាន​០២​នាក់​ក្នុង​ចំណោម​បក្ខពួក​ផ្សេង​ទៀត​កាលពី​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ២០២៣ ១.​ឈ្មោះ ហែ​ន រ​ដ្ឋា ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​រោង ឃុំ​ភ្នំ​តូច ស្រុក​ឧត្ដុង្គ​( អ្នក​វ៉ៃ​ទៅ​លើ​ជន​រង​គ្រោះ ) ២.​ឈ្មោះ ស្រេង ស៉ិ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ជើង​ក្ដី ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ អ្នក​កាប់​។ ករណី​ខាងលើ​កំលាំង​ព្រហ្មទណ្ឌ​ក្រុង​ច្បារមន​បាន​កសាង​សំណុំរឿង​និង​បញ្ជូន​ជនសង្ស័យ​ទៅ​កា​រិ​-​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ចាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ ការិយាល័យ ផ្សព្វផ្សាយអប់រំ ខេត្តកំពង់ស្ពឺ