ស្លាប់ដោយសារតែ ជិះរថយន្ត​ធ្លាក់​ផ្លូវ​ក្រឡាប់​ដោយ​ខ្លួនឯង

0

កោះកុង​៖ ថ្ងៃ​ព្រហស្បតិ៍​១៥​កើត ខែវិសាខ ឆ្នាំថោះ​បញ្ច​ស័ក ព​.​ស ២៥៦៦ ត្រូវ​និង​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង ០៩​និង​៤០​នាទី​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បេ​ី​ក​ចុះ​ចំណោត​លឿន​បណ្តាល​អោយ​ធ្លាក់​ផ្លូវ​ក្រឡាប់​ដោយ​ខ្លួនឯង នៅ​ចំនុច​អង់​តែ​នទី​២​ផ្លូវ​ចូល​វ៉ា​រី​អ​គី្គ​ស​នី​ស្ទឹង​កែប ស្ថិត​ក្នុងភូមិ​គគី​ជ្រុំ ឃុំ​ឫស្សី​ជ្រុំ ស្រុក​ថ្ម​បាំង ខេ​ត្រ​កោះកុង បណ្តាល​អោយ​ស្លាប់​អ្នក​បេ​ី​កបរ ០១ នាក់​។

ជន​រង​គ្រោះ ឈ្មោះ​ប៉ែ​ត បឿន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​ខ្សាន ឃុំ​ព្រែក​ក្តី ស្រុក​កោះធំ ខេត្តកណ្តាល បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មណ្ឌល​សុខភាព​ឬ​ស្សី​ជ្រុំ ស្រុក​ថ្ម​បាំង ។ ​រថយន្ត​ម៉ាក Hino ពណ៌​បៃតង​លាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7118 ។ បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​ធ្វេ​ី​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំ​ណេ​ី​ត ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ