កែប៖ នៅវេលាម៉ោង៧ និង៤៦នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ មានករណីជនបរទេសម្នាក់ដេកស្លាប់ នៅផ្ទះជួលឈ្មោះ Uttama ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុង-ខេត្តកែប។ ជនរងគ្រោះឈ្មោះ Jacques Thibault ភេទប្រុស អាយុ៧៤ឆ្នាំ សញ្ជាតិកាណាដា កាន់លិខិតឆ្លងដែនលេខ AL71985 ស្នាក់នៅកន្លែងកើតហេតុខាងលើ។
ក្រោយទទួលបានពត៌មានពីប្រពន្ធរបស់ជនរងគ្រោះ ឈ្មោះ Hatin Huguette សញ្ជាតិ កាណាដា កាន់លិខិតឆ្លងដែនលេខ AL717980 ក្នុងហេតុការណ៍នេះ នគរបាលការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកែប សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងក្រុមគ្រូពេទ្យខេត្ត បានចុះពិនិត្យកន្លែងកើតហេតុ។
ក្រោយពិនិត្យកន្លែងកើតហេតុនិងតាមការបំភ្លឺពីម្ចាស់ផ្ទះជួល,ពីប្រពន្ធជនរងគ្រោះ និងផ្អែកតាមការធ្វើកោសល្យវិច័យ ជំនាញអាចសន្និដ្ឋានបានថាសពបានស្លាប់ដោយគាំងបេះដូង(ជំងឺប្រចាំកាយ មហារីកបេះដូងធ្ងន់ធ្ងរ)។
ដោយមានការណែនាំពីឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងមានការឯកភាពពីស្ថានទូតកាណាដា ប្រចាំនៅកម្ពុជា បានសម្រេចឲ្យប្រពន្ធរបស់ជនរងគ្រោះចាត់ចែងធ្វើបុណ្យ។ បច្ចុប្បន្នសាច់ញាតិបានសម្រេចយកសពទៅបូជានៅវត្តសមុទ្ររង្សុី ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុង/ខេត្តកែប៕
ប្រភព៖ ស្នងការដ្ឋាននគរបាល ខេត្តកែប