មុខសញ្ញាចាស់ធ្លាប់ជាប់គុក!! ចេញមកវិញ ប្រកបរបរដដែរ ធ្វើសកម្មភាពបានសម្រេច ១៨ដង

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​២១ និង​៣០ នាទី កម្លាំង​ជំនាញ​របស់​ការិយាល័យ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២ នាក់​នៅ​ចំណុច​កន្លែង​លេង​ហ្គេ​ម​បាញ់​ត្រី​ផ្សារ​ចិន សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា (​ឆក់​ទ្រព្យសម្បត្តិ ) របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន ១៨ ករណី បញ្ជូន​មក​ការិយាល័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៖

ករណី​ទី​១ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា (​ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១១ ពណ៌ ស ស៊ី​មកា​ត​លេខ​០៩៣ ៩ ៧៣៧ ៦៦៩ ) ប្រព្រឹត្ត​នៅ​ចំណុច​កន្លែង​លក់​ចង្រិត​លើ​ផ្លូវ​ព្រះ​មុន្នី​វង្ស កែង​ផ្លូវ​លេខ​៤៣៦ ភូមិ​៥ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង ២០ និង ៣០ នាទី ។ ជន​រង​គ្រោះឈ្មោះ​ផា ស្រី​ហ័​ង ភេទ​ស្រី ឆ្នាំ​កំណើត​២០០៣ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​៧១ ផ្លូវ​លេខ​៦៤២ ភូមិ​ដើម​អំពិល សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មុខរបរ​និស្សិត សម្ភារ​បាត់បង់​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១១ ពណ៌ ស ស៊ី​មកា​ត​លេខ​០៩៣ ៩ ៧៣៧ ៦៦៩ ចំនួន ០១ គ្រឿង

ករ​ណ​ទី​២ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ទូរស័ព្ទ​ម៉ាក​សាំង​សុង ពណ៌ ខ្មៅ ) នៅ​ចំណុច​មុខ​វត្ត​ឧណ្ណាឡោម សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​២០ និង​០០ នាទី។ ជន​រង​គ្រោះ (​កំពុង​ស្រាវជ្រាវ​)
-​មិន​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ​ចិន

ករណី​ទី​៣ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ទូរស័ព្ទ​ដៃ​ម៉ាក​OPPO ពណ៌ ខ្មៅ​) នៅ​ចំណុច​ម្តុំ​ផ្សារ​កាប់​គោ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​មិន​ចាំ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ២១​និង​០០ នាទី ។ ជន​រង​គ្រោះ (​កំពុង​ស្រាវជ្រាវ​) មិន​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ​ចិន

ករណី​ទី​៤ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១២​ប្រូ ពណ៌​ខ្មៅ ) នៅ​ចំណុច​ម្តុំ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​មិន​ចាំ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ២១​និង​០០ នាទី ។ ជន​រង​គ្រោះ (​កំពុង​ស្រាវជ្រាវ​) មិន​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ​ចិន

ករណី​ទី​៥ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ទូរស័ព្ទ​ដៃ​ម៉ាក អាយ​ហ្វូ​ន​៧​ផ្លឹ​ស ពណ៌​ខ្មៅ​)​នៅ​ចំណុច​ផ្សារ​កាប់​គោ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​មិន​ចាំ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​២២​និង​០០ នាទី ។ ជន​រង​គ្រោះ (​កំពុង​ស្រាវជ្រាវ​) ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ បារាំង

ករណី​ទី​៦ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ទូរស័ព្ទ​ដៃ​ម៉ាក អាយ​ហ្វូ​ន​១១ ប្រូ ពណ៌​ខ្មៅ​)​នៅ​ចំណុច​ផ្សារ​កាប់​គោ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ ខែ​មិន​ចាំ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​២១ និង​៣០ នាទី ។ ជន​រង​គ្រោះ (​កំពុង​ស្រាវជ្រាវ​) មិន​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ចិន

ករណី​ទី​៧ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ទូរស័ព្ទ​ម៉ាក អាយ​ហ្វូ​ន​X ពណ៌​ខ្មៅ​) នៅ​ចំណុច​ក្បែរ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ ខែ​មិន​ចាំ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០០ និង​០០ នាទី​រំលង​អា​ធ្រា​ត។ ជន​រង​គ្រោះ (​កំពុង​ស្រាវជ្រាវ​) មិន​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ចិន

ករណី​ទី​៨ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ទូរស័ព្ទ​ម៉ាក អាយ​ហ្វូ​ន​៧ ពណ៌​ខ្មៅ​) នៅ​ចំណុច​ក្រោយ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ ខែ​មិន​ចាំ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​២២ និង​០០ នាទី។ ជន​រង​គ្រោះ (​កំពុង​ស្រាវជ្រាវ​) មិន​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ​បារាំង

ករណី​ទី​៩ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ទូរស័ព្ទ​ដៃ​ម៉ាក អាយ​ហ្វូ​ន​១២ ប្រូ​ម៉េ​ក ពណ៌​សូកូឡា​) ចំណុច​ក្រោយ​ក្បែរ​ផ្សារ​កាប់​គោ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ ខែ​មិន​ចាំ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​២២ និង​០០ នាទី។ ជន​រង​គ្រោះ (​កំពុង​ស្រាវជ្រាវ​) មិន​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ចិន

ករណី​ទី​១០ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ទូរស័ព្ទ​ដៃ​ម៉ាក អាយ​ហ្វូ​ន​១១ ប្រូ​ម៉េ​ក ពណ៌​ស​) នៅ​ចំណុច​ក្រោយ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ ខែ​មិន​ចាំ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០០ និង​០០ នាទី​រំលង​អា​ធ្រា​ត។ ជន​រង​គ្រោះ (​កំពុង​ស្រាវជ្រាវ​) ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ចិន

ករណី​ទី​១១ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ទូរស័ព្ទ​ដៃ​ម៉ាក អាយ​ហ្វូ​ន អ៊ិ​ច​ម៉េ​ក ពណ៌​ខ្មៅ​) នៅ​ចំណុច​ក្រោយ​វិទ្យា ល័យ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ ខែ​មិន​ចាំ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​១៩ និង​០០ នាទី។ ជន​រង​គ្រោះ (​កំពុង​ស្រាវជ្រាវ​) មិន​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ​ចិន

ករណី​ទី​១២ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ទូរស័ព្ទ​ដៃ​ម៉ាក អាយ​ហ្វូ​ន​១៤​ប្រូ​ម៉េ​ក ពណ៌​ខ្មៅ​) ចំណុច​ក្រោយ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ ខែ​មិន​ចាំ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​២២ និង​០០ នាទី។ ជន​រង​គ្រោះ (​កំពុង​ស្រាវជ្រាវ​) ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ​ចិន

ករណី​ទី​១៣ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ទូរស័ព្ទ​ដៃ​ម៉ាក អាយ​ហ្វូ​ន​១៣ ពណ៌​ឈាម​ជ្រូក​) ចំណុច​ផ្សារ​កាប់​គោ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ ខែ​មិន​ចាំ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​២០ និង​០០ នាទី។ ជន​រង​គ្រោះ (​កំពុង​ស្រាវជ្រាវ​) ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ​ចិន

ករណី​ទី​១៤ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​សុង​អេស​៨ ពណ៌​ខ្មៅ​) នៅ​ចំណុច​ផ្សារ​កាប់​គោ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ ខែ​មិន​ចាំ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០០ និង​០០ នាទី​រំលង​អា​ធ្រា។ ជន​រង​គ្រោះ (​កំពុង​ស្រាវជ្រាវ​) មិន​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ​ចិន

ករណី​ទី​១៥ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ឆក់​ទូរស័ព្ទ​ដៃ​) ចំណុច​ផ្លូវ​ខាងជើង​អគារ​វឌ្ឍនៈ កែង​ព្រះ​មន្នី​វង្ស សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​១៩ និង​០៣ នាទី។ ជន​រង​គ្រោះ (​កំពុង​ស្រាវជ្រាវ​) មិន​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ខ្មែរ

ករណី​ទី​១៦ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ទូរ​សព្ទ័​ដៃ​ម៉ាក​អុ​ប​ប៉ូ ពណ៌​ខ្មៅ​) នៅ​ចំណុច​ក្រោយ​ផ្សារ​អ៊ី​អន​១ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០១ និង​៣០ នាទី។ ជន​រង​គ្រោះ (​កំពុង​ស្រាវជ្រាវ​) ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ខ្មែរ

ករណី​ទី​១៧ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១១ ពណ៌ សំបក​ឪឡឹក​) នៅ​ចំណុច​មុខ​ហាង​DOS ផ្លូវ​ស​ប៊ិ​ត សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០១ និង​៣០ នាទី។ ជន​រង​គ្រោះ (​កំពុង​ស្រាវជ្រាវ​) ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ ស្រី ជនជាតិ ចិន

ករណី​ទី​១៨ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១២​ប្រូ ម៉េ​ក ពណ៌​សំបក​ឪឡឹក​) នៅ​ចំណុច​មុខ​វិទ្យាល័យ​វត្ត​ភ្នំ ផ្លូវ​លេខ​៤៧ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០៣ និង​៣០ នាទី។ ជន​រង​គ្រោះ (​កំពុង​ស្រាវជ្រាវ​) មិន​ស្គាល់​អត្តសញ្ញាណ ភេទ ស្រី ជនជាតិ ចិន

១-​ឈ្មោះ​យ៉ា​ន់ សាន់​ដេ ហៅ​ឧត្តម សាន់​ដេ ហៅ​កែវ សាន់​ដេ ភេទ​ប្រុស អាយុ​២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​វត្តថា​ន់ ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ
២-​ឈ្មោះ​បាំង លេង​ហ៊ួ​រ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​ហាណូយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ ការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ