ឃាត់ក្មេងទំនើង ៣នាក់ ក្រោយធ្វើសកម្មភាពបង្ហោះ​ម៉ូតូ នៅតាមផ្លូវសាធារណៈ

0

ពោធិ៍សាត់៖ ដោយ​អនុវត្ត​តាម​មតិ​ចង្អុល​ការ​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ នៃ​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៦ និង ១៦​នាទី កម្លាំង​អន្តរាគមន៍​នៃ​អធិការ​ដ្នា​ន​នគរបាល​ក្រុង​ពោធិ៍សាត់ ដឹកនាំ​និង​បញ្ជា​ផ្ទាល់​ដោយ លោក​វរសេនីយ៍ឯក កែវ សា​រិ អធិការ នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ដឹកនាំ​កម្លាំង​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ ក្រុង​ពោធិ៍សាត់ រួច​បង្ក្រាប​បាន​ករណី​ក្រុម​ក្មេង​ទំនើង បង្ហោះ​ម៉ូតូ នៅ​ចំណុច​ភូមិ​រ៉ា សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។

ក្មេង​ទំនេ​ី​ងទាំង ៣នាក់មានឈ្មោះ៖

១. ឈ្មោះ ស៊ឹ​ម គឹ​ម​ហួរ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រស់នៅ ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរ សិស្ស​។
២. ឈ្មោះ ជា គឹ​ម​សាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ ភូមិ​រ៉ា សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរ សិស្ស​។
៣. ឈ្មោះ សេង លី​ហុង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ ភូមិ​បំបែក​លា​ច សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរ សិស្ស​។

បច្ចុប្បន្ន​ក្រុម​ក្មេង​ទំនេ​ី​ង​ត្រូវ​បាន​សមត្ថកិច្ច អប់រំ និង​ធ្វេ​ី​កិច្ចសន្យា​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់