ភ្នំពេញ៖ ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល។ ដោយឡែកនៅថ្ងៃខ្លះ ក៏នឹងអាចកើតមានឡើងនូវសម្ពាធទាបកម្តៅ (Thermal Low)ផងដែរ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១. តំបន់ទំនាបកណ្ដាល៖
-សីតុណ្ហភាពអប្បបរមា មានពី២៥-២៧ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី៣៦-៣៨ អង្សារសេ
-ផ្នែកមួយចំនួននៃបណ្តារាជធានី-ខេត្ត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្គួរនៅផ្នែកខ្លះលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបណ្តាខេត្តភាគពាយ័ព្យ។
២. តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពអប្បបរមា មានពី២៥-២៧ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី៣៥-៣៧ អង្សារសេ
-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣. តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពអប្បបរមា មានពី២៤-២៧ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី៣៣-៣៥ អង្សារសេ
-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ។ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ៕