Home សង្គម ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី រងការវាយប្រហារដោយគ្រោះរញ្ជួយដីមួយកម្រិត ៦,៤រ៉ិចទ័រ

ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី រងការវាយប្រហារដោយគ្រោះរញ្ជួយដីមួយកម្រិត ៦,៤រ៉ិចទ័រ

0

បរទេស៖ គ្រោះរញ្ជួយដីមួយកម្រិត ៦,៤រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២១ ខែមេសា។

ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយថា គ្រោះរញ្ជួយដីនោះបានកើតឡើងនៅវេលាម៉ោង ៥:២១នាទីល្ងាច នៅឆ្នេរសមុទ្រនៃខេត្តស៊ូឡាវេស៊ីខាងជើង ក្នុងជម្រៅប្រហែល ១០គីឡូម៉ែត្រក្រោមបាតសមុទ្រ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនោះស្ថិតនៅចម្ងាយ ១៤១គីឡូម៉ែត្រភាគអាគ្នេយ៍នៃតំបន់មេឡុងគួននៃកោះតាឡូដរេជេនស៊ី។

ទីភ្នាក់ងារនេះមិនបានចេញការព្រមានអំពីរលកយក្សស៊ូណាមិណាមួយទេ បន្ទាប់ពីបានវាយតម្លៃគ្រោះរញ្ជួយដីនោះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Previous articleសមត្ថកិច្ចបញ្ជាក់យ៉ាងច្បាស់ថាករណីគ្រោះថ្នាក់ចរាចរណ៍របស់ Pey Pey Ly មិនមែនជាករណី​ប៉ុនប៉ង​មនុស្សឃាតនោះទេ
Next articleថៃមានផែនការនាំចេញផ្លែឈើស្រស់ និងកែច្នៃ អោយបាន ៤,៤៤លានតោនក្នុងមួយឆ្នាំ