ម៉ូតូ ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយរបួសធ្ងន់ ២នាក់

0

កោះកុង​៖ ថ្ងៃអាទិត្យ ៤​កើត ខែ​ពិសាខ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​និង​ថ្ងៃ​ទី ២៣ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​១២​និង​១០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ ទិស​ដៅ​ស្របគ្នា នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ ៤៨ ស្ថិត​ក្នុងភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា បណ្តាល​ឲ្យ​រង​របួសធ្ងន់ ចំនួន​០២​នាក់ (​ប្រុស​)​។

១/​ជន​រង​គ្រោះ​ឈ្មោះ ង៉ែត ភេទ ប្រុស អាយុ ២១ ឆ្នាំ បើក​ម៉ូតូ​ម៉ាក HONDA dream C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1C-6871 ជនជាតិ​ខ្មែរ​(​របួសធ្ងន់​) សន្លប់ នឹង​បាក់ដង​កាំបិត​ខាងឆ្វេង ។
២/​អ្នក​បង្ករ ឈ្មោះ ណែម ចំណាន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ បើក​ម៉ូតូ​ម៉ាក​HONDA dream C125 ស្លាក​លេខ​កោះកុង​1C-8073 ជនជាតិ​ខ្មែរ របួសធ្ងន់ (​បាក់​ស្មងជើង​ខាងឆ្វេង នឹង​របួស​ចំ​ថ្ងាស់​) នៅ​ភូមិ​ព្រែក​ស្វ​យ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង​។

មូលហេតុ​បត់​ដោយ​មិន​មានការ​ប្រុង​ប្រយ័ត្ន ជន​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ នៅ​ឯ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​។ បច្ចុប្បន្ន ម៉ូតូ​ទាំង​ពីរ​គ្រឿង ផ្នែក​ជំនាញ បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ