សៀមរាប៖ នៅយប់ថ្ងៃសុក្រ ២កើត ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២២និង៣០នាទី មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យខូចខាត ផ្ទះធ្វើពីថ្មក្រោម ជញ្ជាំងឈើលើប្រក់សង្ក័សី ទំហំ៧ម៉ែត្រ x ១៣,៥ម៉ែត្រ ត្រូវបានភ្លើងឆាបឆេះខូចខាតទាំងស្រុង ដោយមូលហេតុ មកពីការដុតទៀន ហើយដួលទៅលើក្តារឈើបណ្តាលឲ្យឆេះតែម្តង។
ករណីនេះកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យសរុបចំនួន ៣គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ