រថយន្តបើកសុខៗស្រាប់តែឆាប់ឆេះ ក៏ព្រោះតែបញ្ហានេះ

0

បាត់ដំបង៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង៤០នាទី ត្រង់ចំណុចក្រុមទី០៨ ភូមិប៉ោយសំរោង ឃុំតាពូង​ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើង ០១លើក បណ្តាលឱ្យឆេះរថយន្ត ០១គ្រឿង ម៉ាកហាយឡែនដឺ (Hight Lander) ពាក់ផ្លាកលេខ​ ភ្នំពេញ 2AN-0117 ខូចខាតផ្នែកខាងក្រោយ (60%) ប៉ុន្តែមិនមានរងរបួសដល់មនុស្សទេ។ តាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ​ បានសន្និដ្ឋានអោយដឹងថាមូលហេតុនៃករណីឆាបឆេះរថយន្តនេះគឺបណ្តាលមកពីមានបញ្ហាបច្ចេកទេស។

ករណី​នេះ​ កម្លាំង​នគរបាល​ស្រុក​ថ្មគោល បាន​ដឹកនាំ​កម្លាំង​ចុះ​ពន្លត់​អគ្គិភ័យ​នេះ​ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ​ នៃ​អធិការ​ស្រុក​ចំនួន​ ០១គ្រឿង តែមិនបានប្រើប្រាស់ទឹកទេដោយសារប្រជាពលរដ្ឋជិតខាង ជួយយកទឹកទុយោម៉ូទ័រ និងទឹកធុងជះពន្លត់មិនឱ្យឆេះរីករាលដាលបន្ត៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ