ជាប់ខ្នោះមួយក្រុម ព្រោះតែ​ធ្វើ​សកម្មភាព​ពួនស្ទាក់ វាយ កាប់ ទៅលើពលរដ្ឋ ៣នាក់

0

បន្ទាយ​មាន​ជ័យ​៖ ជនសង្ស័យ​៦​នាក់​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ពួនស្ទាក់ វាយ កាប់ លើ​ពលរដ្ឋ​រង​គ្រោះ​ចំនួន​៣​នាក់ កំពុង​ជិះ​ម៉ូតូ​លើ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​យប់​ថ្ងៃ​អង្គារ វេលា​ម៉ោង​៩:៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៣​កន្លង​ទៅ​។

អនុវត្តន៍​តាម​ការ​ណែនាំ និង បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង លោក​ឧត្តម សេនីយ៍​ត្រី នូ ជី​វ័​ន្ត ស្នងការ​រង ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្រោម​ឱវាទ សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ បើក​ការ​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ ដកហូត​បាន ម៉ូតូ​១​គ្រឿង ដាវ​សា​ម៉ូ​រ៉ៃ​១​ដើម យក​មក​សួ​នាំ​។

នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៣ ជនសង្ស័យ ៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត និង​ជនសង្ស័យ​២​នាក់​ទៀត ឃាត់ខ្លួន​នៅ​ក្នុងស្រុក​អូរ​ជ្រ ជនសង្ស័យ​០៦​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​១.​ឈ្មោះ ជិន ចក់ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ២.​ឈ្មោះ សុះ ដា​រី ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ៣.​ឈ្មោះ ផាត សុ​ភិន ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ៤.​ឈ្មោះ ថា បញ្ញា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ៥.​ឈ្មោះ វង់ សា​វន ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ៦.​ឈ្មោះ មើ​យ ស៊ី​ម៉េ​ង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ដែល​ស្នាក់​នៅ​ភូមិ​សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

លោក​វរៈសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៣​នេះ​ថា​៖ យោង​បណ្តឹង​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​៩,៣០​នាទី​យប់​កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៣​នៅ​តាម​ផ្លូវជាតិ​លេខ​៥​ចំណុច​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត មាន​ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៦​នាក់​ជិៈ​ម៉ូតូ​២​គ្រឿង​មានកាំបិត​បាន​ធ្វើ​សកម្មភាព​ជិៈ​ម៉ូតូ​តាម​ហើយ​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​បណ្តាល​ហើយ​កាប់​យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​ជន​រង​គ្រោះ​៣​នាក់​មាន​១.​ឈ្មោះ ដៀប បញ្ញា ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ២.​ឈ្មោះ វ័ន រ៉ា​យុក ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ៣.​ឈ្មោះ ឆ​ន សុវណ្ណ​ថៃ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំពិល ក្រុង​សិរី​សោភ័ណ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​សួ​នាំ​ជនសង្ស័យ​០៦​នាក់ បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន ធ្វើ​សកម្មភាព​ស្ទាក់​វាយ​និង​កាប់​យក​ម៉ូតូ​ពី​ពលរដ្ឋ​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​ប្រាកដ​មែន​។ ប​ច្ចប្ប​ន្ន​ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដើម្បី​សួ​នាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ