ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង៤០នាទី មានករណីលួចកាបូបស្ពាយ (មានកុំព្យូទ័រយួរដៃ, លិខិតឆ្លងដែន) ស្ថិតនៅចំណុចមុខផ្ទះ១០៨Eo ផ្លូវ១៩ ភូមិ៦ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ ក្រោយពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចប៉ុស្តិ៍ជ័យជំនះ ភ្លាមនោះកម្លាំងជំនាញយុត្តិធម៍ នៃអធិការដ្ឋាន-ប៉ុស្តិ៍ បានធ្វេីការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានជនសង្ស័យភ្លាមៗចំនួន ០២នាក់ ស្ថិតនៅចំណុចលេីផ្លូវ១៧៨ កែង១៩ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នៅវេលាម៉ោង២២ និង៣០នាទី ថ្ងៃ.ខែ.ឆ្នាំដដែល ។
មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ៖ ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ហ៊ុត ពិសិដ្ឋ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។ ២-ឈ្មោះ ហម ណាវី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។ ជនរងគ្រោះឈ្មោះ ហោ សុវណ្ណារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៩៤ ផ្លូវលំ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្រោយការសួរចម្លើយជនសង្ស័យបានព្រមឆ្លើយសារភាពថាខ្លួនពិតប្រព្រឹត្តករណីលួចកាបូបស្ពាយ (មានកុំព្យូទ័រយួរដៃ, លិខិតឆ្លនដែន) ពិតប្រាកដមែន ។
វត្ថុតាងដកហូតរួមមាន ៖
- កុំព្យូទ័រយួរដៃម៉ាក ASUS
- លិខិតឆ្លងដែនចំនួន ០៧ក្បាល
- ខ្សែសាកថ្ម ចំនួន ០១
- កាបូបស្ពាយពណ៌ខ្មៅ ចំនួន ០១ ។
បច្ចុប្បន្ន អធិការដ្ឋានបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលេី ទៅសាលាដំបូងរាជធានីដើម្បីអនុវត្តន៍តាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងកាដ្ឋាននគរបាលជាតិ