ចាប់ជនសង្ស័យ ២នាក់​ ក្រោយជិះម៉ូតូធ្វើសកម្មភាពឆក់

0

តាកែវ​៖ នៅថ្ងៃ​អង្គារ​ ១​រោ​ជ​ខែចេត្រ​ឆ្នាំខាល​ចត្វា​ស័ក ព​.​ស​២៥៦៦ ​ត្រូវ​នឹង​ថ្ងៃ​ទី១៨ ខែមេសា ​ឆ្នាំ២០២៣ ​វេលា​ម៉ោង ១៥:០០ នាទី​ចំណុច​លើ​ផ្លូវ​កៅស៊ូ​ស្ថិត​ក្នុងភូមិ​អង្គ​ត្នោត​ខាងលិច​ឃុំ​អង្គតាសោម​មាន​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​មួយ​(​ឆក់​)​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២នាក់​ ជិះ​ម៉ូតូ​ម៉ា​កនិច​ពណ៌​ផ្កាឈូក​លា​យស​គ្មាន​ផ្លា​ក​លេខ​ប្រដាប់​ដោយ​កាំបិត​ក្រ​ង៉ុ​ក។ ជនសង្ស័យទាំង ២នាក់មានឈ្មោះ៖

១-​ឈ្មោះ​ម៉​ម សុខ​ហៅ​កែវ​ភេទ​ប្រុស​អាយុ ១៨ឆ្នាំ​នៅ​ភូមិ​សេកយា​ឃុំ​អង្គតាសោម​។
២-​ឈ្មោះ​ថន លី​ហ្សា​ភេទ​ប្រុស​អាយុ ១៧ឆ្នាំ​នៅ​ភូមិ​អង្គ​ត្នោត​ខាងកើត​ឃុំ​អង្គតាសោម​។

បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ពី​ជន​រង​គ្រោះ​ចំនួន​បួន​នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ឌុ​ប​កូន​តូច​ៗ​ចំនួន​ពីរ​នាក់​ចេញពី​ផ្សារ​អង្គតាសោម​តាម​ផ្លូវ​ខាងលើ​ឆ្ពោះទៅ​ផ្ទះ​វិញ​តែ​ពេល​ធ្វើ​សកម្មភាព​ជនសង្ស័យ​យក​ទូរ​សព្ទ​ពុំ​បាន​ទេ​ដោយ​ជន​រង​គ្រោះ​ប្រតោង​ប្រតាយ​យក​បាន​វិញ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​រង​របួស​ទាំង​ម្ដាយ​និង​កូន​។​ជន​រង​គ្រោះ​ទាំង​បួន​នាក់​មានឈ្មោះ​ដូច​ខាងក្រោម

១-​ឈ្មោះ​ឆែត ស្រី​នាង​ភេទ​ស្រី​អាយុ ២៥ឆ្នាំ​នៅ​ភូមិ​តា​សោម​ឃុំ​សំរោង​។
២-​ឈ្មោះ​រឿ​ន ចំរើន​ភេទ​ស្រី​អាយុ ២៥ឆ្នាំ​នៅ​ភូមិ​តា​សោម​ឃុំ​សំរោង ស្រុក​ត្រាំកក់ និង​កូន​ក្មេង​ចំនួន​០២​នាក់ ទៀត​។​ក្រោយ​ពីរ​ទទួល​បាន​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​និង​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ព្រមទាំង​ដឹកនាំ​សម្របសម្រួល​ដោយ​ឯកឧត្តម​ព្រះរាជអាជ្ញា​សមត្ថកិច្ច​យើង​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​ដោយ​ឃាត់​បាន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ដែល​មានឈ្មោះ​ដូច​ខាងលើ​ព្រមទាំង​វត្ថុ​តាង​ម៉ូតូ​ម៉ា​កនិច​និង​កាំបិត​ក្រ​ង៉ុ​ក​ត្រង់​ចំណុច​ភូមិ​សេកយា​ឃុំ​អង្គតាសោម​បច្ចុប្បន្ន​កំពុងធ្វើការ​សាកសួរ​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​។ បញ្ជាក់​តាម​ការ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​បាន​ធ្វើ​សកម្មភាព​ឆក់​ចំនួន ៤លើក​រួច​មក​ហើយ​៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ 1