ពោធិ៍សាត់៖ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០:៤៨នាទី
កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ និងមានការចូលរួមពីលោកមេភូមិ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិពាលញែក០១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់និងចាប់យកវត្ថុតាងដូចខាងក្រោម÷
+ជនសង្ស័យ
១.ឈ្មោះ ស ឌយម ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ/សង្កាត់ខាងលើ(ម្ចាស់ផ្ទះ) (ជាមុខសញ្ញាធ្លាប់អប់រំដាក់ឲ្យត្រួតពិនិត្យតាមផ្លូវតុលាការ)(ម្ចាស់វត្ថុតាងថ្នាំញៀន)
២.ឈ្មោះ ហ ឡឌ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ/សង្កាត់ខាងលើ(ជាម្ចាស់ផ្ទះ) (ជាមុខសញ្ញាធ្លាប់អប់រំដាក់ឲ្យត្រួតពិនិត្យតាមផ្លូវតុលាការ)
៣.ឈ្មោះ សប មករ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពាលញែក០១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
៤.ឈ្មោះ ជ សល ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិយ៉ាកាបក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ។
+វត្ថុតាងចាប់យកបានរួមមានៈ
-ក្រាមពណ៌សថ្លាមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន០១កញ្ចប់ ទំងន់ ៣.៧៧ ក្រាម គិតសាច់ថ្នាំសុទ្ធ
-ដែកកេះចំនួន០១ដើម
-ឧបករណ៍ប្រើប្រាស់ថ្នាំញៀនចំនួន០១កំប្លេរ
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង
-ថង់ផ្លាស់ស្ទិចច្រកថ្នាំញៀនជក់មួយចំនួន
-ទុយោបឺតមួយចំនួន
-អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ(គំរូចាស់)ចំនួន០១សន្លឹក
-កាតគ្រីម៉ូតូចំនួន០១សន្លឹក
-លិខិតឆ្លងដែនចំនួន០១
-លុយខ្មែរចំនួន(៤៩,០០០៛)
-កាបូបចំនួន០១
-ក្រដាសវិក័យបត្រចំនួន០១សន្លឹក
បច្ចុប្បន្នឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ខាងលើ រួមជាមួយវត្ថុតាងនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ តាមបញ្ជារបស់ឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់