ឆក់បានសម្រេចហើយ ប៉ុន្តែជិះរត់មិនរួចពីសមត្ថកិច្ច

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៣:៣០​នាទី​នៅ​ចំណុច​ផ្លូវ​១៧៨ ភូមិ​៩ សង្កាត់​ជ​យ័​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ​យ័​ជំនះ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​ជិះ​ម៉ូតូ​ឆក់​ទូរ​សព្ទ័​ដៃ​។ ជន​រង​គ្រោះ​ឈ្មោះ DAAk HAHNARGES ភេទ​ស្រី អាយុ ៣៨ ឆ្នាំ ស​ញ្ធិ​ត អ៊ុ​ី​រ៉​ង ស្នាក់​នៅ Grand Eleration Hotel ផ្លូវ សុធារស់ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

ជនសង្ស័យ​ចំនួន​០២​នាក់​៖
១-​ឈ្មោះ រ៉ា យូ​ហេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជន​ជនជាតិ ខ្មែរ​មុខរប មិន​ពិតប្រាកដ ស្នាក់​នៅ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​។
២- ឈ្មោះ ច​យ ភេទ ប្រុស អាយុ ប្រហែល ២៣ ឆ្នាំ មុខរប​និង​ស្នាក់​នៅ មិន​ពិតប្រាកដ (​គេចខ្លួន​)​។

វត្ថុ​តាង​រួម​មាន​៖ ទូរ​សព្ទ័​ដៃ​ម៉ាក iPhone១៣​ប្រូ ពណ៌ បៃតង​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ តាម​ការ​ស្នើ​សុំ​, ម៉ូតូ​ម៉ាក NEX ពណ៌ ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១HQ-1100 ជា​របស់​ជនសង្ស័យ​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ​យ័​ជំនះ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ