រថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង តាមបណ្តោយផ្លូវជាតិលេខ៤

0

ព្រះ​សីហ​នុ​៖ សមត្ថកិច្ច​ឲ្យ​ដឹង​ថា រថយន្ត​២​គ្រឿង​បុក​ប៉ះ​គ្នា កាលពី​ម៉ោង​ជិត​២​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​១៧​ ខែមេ​សា​ ឆ្នាំ២០២៣ លើ​ផ្លូវជាតិ​លេខ​៤ ម្តុំ​ជិត​ស្ពាន​អូរ​កំបុត ក្នុង​ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ត ហ៊ី​យ៉ា​ន់​ដាយ ៥​តោន ពណ៌​ស ដឹក​ស្រា​បៀរ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-២៤៧០ បើកបរ​ទិស​ដៅ (​ភ្នំពេញ​-​ព្រះ​សីហ​នុ )​អ្នកបើកបរ​ឈ្មោះ ផា គា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទីលំនៅ ភូមិ​កំពង់ ឃុំ​កំពង់ ស្រុក​បាទី ខេត្តតាកែវ បុក​ប៉ះ​ជាមួយ​រថយន្ត លុ​ច​សុ​ី​ស RX៣០០ ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង ២C-៨០៥៣ (​ទិស​ដៅ​ផ្ទុយ​គ្នា​) អ្នកបើកបរ​ឈ្មោះ អេ សារី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទីលំនៅ ភូមិ​ទួល​ទទឹង​២ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។​បើ​តាម​សមត្ថកិច្ច​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត លុ​ច​សុ​ី​ស RX៣០០ រង​របួស ចំណែក​ភាគី​រថយន្ត​ដឹក​ស្រា​បៀ មិន​រង​របួស​ទេ​។ ករណី​នេះ​សមត្ថកិច្ច​ជំនាញ ចាត់ចែង​ដោះស្រាយ​តាម​និ​តិ​វិធី​៕

ប្រភព៖ Huy Bunleng News