រថយន្ត បុកមនុស្សឈរលើដងផ្លូវនិងម៉ូតូ!! បណ្តាលអោយមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៨នាក់

0

ពោធិ៍សាត់៖ មនុស្សចំនួន២នាក់ បានស្លាប់ និងមនុស្សចំនួន៨នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកមនុស្សឈរលើដងផ្លូវនិងម៉ូតូ។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៨នឹង២៥នាទី នៅលើផ្លូវលេខ៥៥ ចន្លោះគីឡូម៉ែតលេខ៦៦-៦៧ ចំណុចមុខផ្សារ០៧ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថាក្នុងហេតុការណ៍នោះបណ្តាលអោយខូចខាត រថយន្ត ចំនួន០១គ្រឿង និងម៉ូតូចំនួន០២គ្រឿង រងរបួសមនុស្ស ចំនួន១០នាក់ (បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់)។

ម៉ូតូរងគ្រោះម៉ាក HONDA DREAM ពាក់ផ្លាកលេខ ពោធិ៍សាត់ 1I-8369 អ្នកបើកបរម៉ូត (មិនទាន់ស្គាល់អត្តសញ្ញាណ), ម៉ូតូរងគ្រោះម៉ាក HONDA DREAM ពាក់ផ្លាកលេខ ពោធិ៍សាត់ 1H-2665 ស៊េរី 2017 អ្នកបើកបរម៉ូត ឈ្មោះ ជួន កក្កដា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅចំណុចអូររំចេក ភូមិសំឡាញ ឃុំក្រពើពី ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ស្លាប់)។ អ្នកឈរលើដងផ្លូវ ឈ្មោះ ចាន់ វេត ភេទប្រុស អាយុ៧ឆ្នាំ (របួសធ្ងន់) មុខរបរសិស្ស, អ្នកឈរលើដងផ្លូវ ឈ្មោះ មៃ សៀង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅចំណុចទួលគ្រោះ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (របួសធ្ងន់) មុខរបរសិស្ស, អ្នកឈរលើដងផ្លូវ ឈ្មោះ ឆេង ជាសុផារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅចំណុចទទួលគ្រោះ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង (របួសស្រាល) មុខរបរ កសិករ។ អ្នកឈរលើដងផ្លូវ ឈ្មោះ ផុន ស្រីលាភ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅចំណុចកំប៉ង ភូមិសំឡាញ ឃុំក្រពើពី ស្រុកវាលវែង (របួសធ្ងន់) មុខរបរ កសិករ, អ្នកឈរលើដងផ្លូវ ឈ្មោះ អ៊ុត សុវ៉ាន់ណារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅចំណុចទទួលគ្រោះ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង (របួសធ្ងន់) មុខរបរ កសិករ, អ្នកឈរលើដងផ្លូវ ឈ្មោះ វ៉ាន់ ដាវីត ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅចំណុចទទួលគ្រោះ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង (របួសស្លាប់ តាមផ្លូវ) មុខរបរ សិស្ស, អ្នកឈរលើដងផ្លូវ ឈ្មោះ ធី យ៉ាង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅចំណុចទទួលគ្រោះ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង (របួសធ្ងន់) មុខរបរ សិស្ស។

សមត្ថកិច្ចបន្តថា រថយន្តបង្កម៉ាក FOTON TUNLAND ពណ៌.ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-2152 ស៊េរីឆ្នាំ2022 អ្នកបើករថយន្ត ជាជាតិបរទេស ឃាត់ខ្លួនបាននៅកន្លែងកើតហេតុ ក្នុងសណ្ឋានភាពស្រវឹង (មិនទាន់ស្គាល់អ្តសញ្ញាណ)។

សមត្ថកិច្ចបន្ថែមថា មូលហេតុ រថយន្តម៉ាក FOTON TUNLAND ពណ៌.ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-2152 ស៊េរីឆ្នាំ2022 បើកបរពីកលតទៅលិច ប្រើប្រាស់ល្បឿនលឿន(មិនប្រកាន់ស្ដាំ)។ វត្ថុតាងម៉ូតូ០២ គ្រឿង រថយន្ត០១គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ជាបណ្តោះអាសន្ន ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ