ខ្លាំងណាស់!! នាំគ្នាចូលលួចកន្លែងលក់ផ្ទះគំរូតែម្តងនេះ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​០១:៥៥​នាទី​រំលង​អា​ធ្រា​ត្រ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ វ៉ា​ន់ ឆេ​ង​ឡុ​ង ភេទ​ប្រុស ពី​បទ​គាស់​ទម្លុះទម្លាយ (​យក​កន្ត្រៃ​កាត់​សោរ​ការិយាល័យ​លក់​ផ្ទះ​គំរូ លួច​យក​សម្ភារៈ​បំពាក់​ផ្ទះ​គំរូ​លំនៅ​ដ្ឋា​ន​ហ្រី្គ​ន​ផា​លេស​) ឃាត់ខ្លួន​នៅ​ផ្លូវ​រថភ្លើង ក្រុម​ទី​៥៤ ភូមិ​១៤ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ប្រព្រឹត្ត​នៅ​ចំណុច​ការិយាល័យ​លក់​ផ្ទះ​គំរូ​ហ្គ្រី​ន​ផា​លេស មាន​ទីតាំង​ដី​ឡូត៍​លេខ​២៤ ផ្លូវ​លេខ​២៨៣ ក្រុម​ទី​៥២ ភូមិ​១៤ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹ​ក​កក់​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​ជា​បក្សពួក នៅ​ចំណុច​ផ្លូវ​រថភ្លើង ក្រុម​ទី​៥៤ ភូមិ​១៤ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​៖
១-​ឈ្មោះ វ៉ា​ន់ ឆេ​ង​ឡុ​ង ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​រថភ្លើង ក្រុម​ទី​៥៤ ភូមិ​១៤ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។
២-​ឈ្មោះ ឈួ​ន សុផល ហៅ ហ្សូ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ប្លុក​រោងចក្រ​ឆ្នាំង ផ្លូវ​រថភ្លើង សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។
៣-​ឈ្មោះ លាង ហេង ហៅ ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​បន្ទប់​ជួល ផ្លូវ​រថភ្លើង​ក្រុម​ទី​៥៤ ភូមិ​១៤ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

វត្ថុ​តាង​ចាប់​យក​មាន​៖ ម៉ូតូ​ម៉ាក Honda C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1AH-7016 ជា​របស់​ជនសង្ស័យ​ឈ្មោះ វ៉ា​ន់ ឆេ​ង​ឡុ​ង​, ម៉ាស៊ីនបោកខោអាវ ចំនួន​០១​គ្រឿង និង​ពូ​សម្រាប់​ដេក​មួយ ជា​របស់​ជន​រង​គ្រោះ​, ម៉ូតូ​ម៉ាក Suzuki Sirus ពណ៌​ក្រហម​លាយ​ខ្មៅ អត់​ផ្លា​ក​លេខ ជា​ម៉ូតូ​របស់​ជនសង្ស័យ​ឈ្មោះ ឈួ​ន សុផល និង​កៅអី​សម្រាប់​អង្គុយ​ចំនួន​០៤ (​ចាប់​យក​ពី​ឈ្មោះ ឈួ​ន សុផល ហៅ ហ្សូ​), ទូរទស្សន៍​ម៉ាក LG ពណ៌​ខ្មៅ ០១​គ្រឿង​, តុ​កញ្ចក់ ០១, កៅអី​មួយ​, កន្ត្រៃ​សម្រាប់​កាត់​ដែក ០១ និង​ដាវ​កែ​ច្នៃ ០១​ដើម (​ចាប់​យក​ពី​បន្ទប់​ជួល​របស់​ជនសង្ស័យ​ឈ្មោះ លាង ហេង ហៅ ហេង​), ទូរ​ទឹកកក ០១​គ្រឿង​, ទូរទស្សន៍ ០១​គ្រឿង​ម៉ាក​តូ​ស៊ី​បា ០១​គ្រឿង​, ទូរ​ដែក ចំនួន​០១ ចាប់​យក​ពី​បន្ទប់​ជួល​របស់​ជនសង្ស័យ​ជា​បក្សពួក​ឈ្មោះ កុង (​គេចខ្លួន​បាត់​)​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​តាម​ការ​ស្នើ​សុំ​។ សម្ភារៈ​បាត់បង់​៖ ចង្ក្រាន​អគ្គី​ស​នី​០១​គ្រឿង ស្រា​ដប​ចំនួន​៨​ដប​។

ជន​រង​គ្រោះ​:​ឈ្មោះ សុង ប៉េង​សៀង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ អ្នកបកប្រែ​សា​ភា​ចិន ស្នាក់​នៅ​បណ្ដោះអាសន្ន​ការដ្ឋាន​សំណង់​កំពុង​សាងសង់​លំនៅ​ដ្ឋា​ន​ហ្រី្គ​ន​ផា​លេស ស្ថិត​នៅ​ដី​ឡូត៍​លេខ​២៤ ផ្លូវ​លេខ​២៨៣ ក្រុម​ទី​៥២ ភូមិ​១៤ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ