Home សង្គម ខេត្តកំពង់ចាម ទទួលភ្ញៀវទេចរណ៍បានជាង ៥១ម៉ឺននាក់ នៅថ្ងៃចូលឆ្នាំខ្មែរទី២

ខេត្តកំពង់ចាម ទទួលភ្ញៀវទេចរណ៍បានជាង ៥១ម៉ឺននាក់ នៅថ្ងៃចូលឆ្នាំខ្មែរទី២

0

កំពង់ចាម៖ តាមរបាយការណ៍ មន្ទីរទេសចរណ៍ ខេត្តកំពង់ចាមបានឱ្យដឹងថា សម្រាប់ថ្ងៃទីពីរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរដែលមកទស្សនា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា នៅក្នុងខេត្តកំពង់ចាម សរុបមាន ចំនួន ៥១៥ ១២៩ នាក់ ក្នុងនោះភ្ញៀវជាតិមាន ចំនួន ៥១៤ ៩៨០ នាក់ និងភ្ញៀវបរទេសមានចំនួន ១៤៩នាក់។

របាយការណ៍ដដែលបានបញ្ជាក់ថា ភ្ញៀវមកលេងកម្សាន្តតាម រមណីយដ្ឋានមាន-រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរណ៍សរុបមាន ចំនួន ១៥ ៤៣៥ នាក់ , រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរសរុបមានចំនួន ៣ ១០៥ នាក់, រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ចំនួន ៤ ៧០៧ នាក់, រមណីយដ្ឋានបែមប៊ូរីសតចំនួន ៦៦២នាក់ ក្នុងនោះភ្ញៀវទេសចរណ៍បរទេស ចំនួន ០៦នាក់, រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរសរុបមានចំនួន ៩៧៥នាក់, រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរណ៍ ចំនួន ២ ០៧០ នាក់, រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរមានចំនួន ៨០៧នាក់, រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរសរុប ៩ ០៦៨ នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៣៩នាក់ , អាហារដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរសរុប ៨០២នាក់ , អាហារដ្ឋានសួនស្នេហ៍សុភមង្គល ភ្ញៀវទេសចរសរុប ១ ០២០ នាក់, ក្រុងកំពង់ចាម ភ្ញៀវទេសចរសរុប ចំនួន ២២៩ ៣៧៩ នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៧១នាក់។

ក្រៅពីនោះ ភ្ញៀវស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរសរុបចំនួន ៧៤៤នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៣៨នាក់។ ដោយឡែក សង្ក្រាន្តតាមបណ្តាស្រុកនានាក្នុងខេត្ត មានភ្ញៀវទេសចរសរុប ចំនួន ២៤៦ ៣៥៥ នាក់ ក្នុងនោះភ្ញៀវបរទេស មានចំនួន ០៥នាក់ ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Previous articleឧកញ៉ា ស្រី ចាន់ថន នឹងមិនឈរឱបដៃមើលរឿងអយុត្តិធម៌ ក្នុងការប្រកួតរបស់កីឡាករ ឈឿង ល្វៃ ឡើយ!!
Next articleTuchel និយាយអំពីស្ថានភាពរបស់ Mane ក្រោយប៉ះទង្គិចជាមួយមិត្តរួមក្រុម