ចាប់បានជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាព វាយប្លន់យកទូរស័ព្ទដៃ (មានវីដេអូ)

0

ភ្នំពេញ៖ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​លើ ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ពាក់ព័ន្ធ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​វាយ​យក​ទូរស័ព្ទ​ដៃ​)​។ ជន​រង​គ្រោះ​ឈ្មោះ សែ​ម អាស៊ី​យ៉ា​ស ភេទ​ស្រី អាយុ ២៦​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល ភូមិ​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិក​ក្រុមហ៊ុន ។ ជនសង្ស័យ​ឈ្មោះ លី ម៉េ​ង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​លេខ​២៤ ភូមិ​ព្រែ​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ ។​

​នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៥​ម៉​០០​នាទី កម្លាំង​ប៉ុស្ដិ៍​នគរបាល​ចាក់​អង្រែ​លើ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់​ឈ្មោះ លី ម៉េ​ង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ នៅ​ចំណុច​ផ្លូវលំ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​វាយ​យក​ទូរស័ព្ទ ០១​គ្រឿង​) ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​ច្រកចូល​អ្នកតា​ម្ចាស់​ស្រុក សង្កាត់​ចាក់​អង្រែ​លើ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង ០០​ម៉​៣០​នាទី​រំលង​អា​ធ្រា​ត្រ ។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ៕

ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ