មណ្ឌលគិរី៖ ដោយមានការចង្អុលបង្ហាញ បញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង១៥ និង២១នាទី កំលាំងជំនាញនៃការិល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកនាំបញ្ជារផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀនបានធ្វើការចុះបង្ក្រាបបាន ចំនួន០១ករណី គឺ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។នៅចំណុចភ្នុំដោះក្រមុំ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោកមេភូមិ និងមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។
ឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ស្រី ២នាក់ ក្នុងនោះវិជ្ជមានសារធាតុញៀនចំនួន ០៤នាក់ ស្រី ០១នាក់ និងអវិជ្ជមាន ០៣នាក់ ស្រី ០១នាក់ មានឈ្មោះ ដូចខាងក្រោម៖
១- ឈ្មោះ ហ៊ាង ឡាលីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ វិជ្ជមាន(+)សារធាតុញៀន។
២- ឈ្មោះ យិន ចិន្តា ហៅដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក។ វិជ្ជមាន(+)សារធាតុញៀន។
៣- ឈ្មោះ ម៉ា តេ ហៅវីត ភេទប្រុស អាយុ ១៧ឆ្នាំ ជនាតិខ្មែរ មុខរបរមិនពិតប្រាកដ។
វិជ្ជមាន(+)សារធាតុញៀន។
៤- ឈ្មោះ ឡុង ធិប ហៅហ្វា ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ វិជ្ជមាន(+)សារធាតុញៀន។
៥- ឈ្មោះ ជឿន ស្រីពេជ្រ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ អវិជ្ជមាន(-)សារធាតុញៀន។
៦- ឈ្មោះ ឌឿ ស៉ីដេត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។ អវិជ្ជមាន(-)សារធាតុញៀន។
៧- ឈ្មោះ ប្រាក់ ដារ៉ូ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ។ អវិជ្ជមាន(-)សារធាតុញៀន។
ឆែកឆេរចាប់យកសម្ភារៈវត្ថុតាងរួមមាន៖
១ សារធាតុញៀនមេតំហ្វតាមីន (ICE) ចំនួន ០៩កញ្ចប់
២ ម៉ូតូចំនួន ០២គ្រឿង
៣ ទូរស័ព្ទចំនួន ០៥គ្រឿង
៤ ឧបករណ៍ជក់ថ្នាំញៀនមួយចំនួន
ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ អធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ